គួរអោយអោយអាសូរណាស់! ដោយសារតែជីវភាព បុរសអ្នកឡើងត្នោតម្នាក់ បានធ្លាក់ពីលើចុងត្នោត ចំបង្គោលរបង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ខេត្តកំពង់ធំ ៖ ពិតជាគួរអោយអាសូរ ជាទីបំផុត បុរសអ្នកឡើងត្នោតម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីធ្លាក់ពីលើចុងត្នោត ចំបង្គោលរបង ជុងចំចង្កាជាប់ឆ្កឹង ស្ថិតនៅចំណុចដើមត្នោតខាងក្រោយភូមិ ជាន់លែង ឃុំមានជ័យស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីម៉ោង ១១និង៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។

អ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រី ឆាំ អាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ មានមុខរបរជាអ្នកឡើងត្នោត យកទឹកត្នោត ធ្វើទឹកត្នោតជូរ និងធ្វើស្ករត្នោតផងដែរ។

សមត្ថកិច្ចប៉ុស្តិ៍មានជ័យ ដែលបានចុះពិនិត្យកន្លែងកើតហេតុបានសន្និដ្ឋានថា មូលហេតុដែលជនរងគ្រោះធ្លាក់ គឺដោយសារ ដើមត្នោត២ដើមនៅក្បែរគ្នា តែដាក់បង្អោងឡើងតែ១ដើមទេ ហើយនៅលើចុងត្នោតបានដាក់ឬស្សីសម្រាប់ឆ្លងទៅឆ្លងមក លុះឬស្សីនោះយូរទៅៗក៏ពុកបាក់ ធ្លាក់ជនរងគ្រោះស្លាប់ នៅនឹងគល់ត្នោត ខណៈពេលគាត់កំពុងឆ្លងទៅដើមម្ខាងទៀត។

ក្រោយសមត្ថកិច្ចចុះទៅពិនិត្យ បញ្ជាក់ឲ្យដឹងថា សពបុរសខាងលើនេះពិតជាបានធ្លាក់ពីលើដើមត្នោតហើយជុងជាមួយរបងឈើស្លាប់ពិតប្រាកដមែន។ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២