ពលករខ្មែរចំនួន៨នាក់ បង់លុយអោយមេខ្យល់ ម្នាក់ៗ អស់ពី៣.០០០បាត ទៅ៤.០០០បាត ដើម្បីឆ្លងដែនចូលទៅថៃ តែត្រូវទាហានឈុតខ្មៅថៃឃាត់ខ្លួនបាន

ព្រំដែន កម្ពុជា ថៃ ៖ ពលករខ្មែរចំនួន ៨ នាក់ ត្រូវសមត្ថកិច្ច ទាហានឈុតខ្មៅថៃ ឃាត់ខ្លួន នៅភូមិសាស្រ្តពីរកន្លែងផ្សេងគ្នា ដោយក្នុងចំណោមពួកគេទាំង០៨ ត្រូវអស់លុយ ពី៣.០០០បាត ទៅ៤.០០០បាត បង់អោយមេខ្យល់ ដើម្បីជូនពួកគេលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ។

ក្នុងនោះដែរ ពលករខ្មែរបានចំនួន ៦ នាក់ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ត្រូវកម្លាំងយោធាព្រំដែនលេខ ១៣ និងកម្លាំងកងរយលេខ ១៣០២ បានស្ទាក់ចាប់។ ចំណែក ពលករ២នាក់ទៀត បានរត់គេចខ្លួន ត្រង់ចំណុច ភូមិថាន់ចៃ ក្នុងឃុំថាប់ព្រិច ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប៉ុន្តែនៅទីបំផុត កម្លាំងកងរយបានតាមចាប់ខ្លួនពលករដែលរត់គេចយកមកវិញដល់ត្រង់ចំណុវផ្លូវបំបែកថាន់ចៃ។

ពលករទាំងអស់បានសារភាពថា ពួកគេត្រូវបានមេខ្យល់ណាត់ឱ្យជួបជុំគ្នានៅក្នុង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មុនពេលចេញដំណើរឆ្លងដែន ដោយបង់ប្រាក់ទៅឱ្យមេខ្យល់ក្នុងម្នាក់ៗចាប់ពី ៣.០០០ ទៅ ៤.០០០ បាត។

ក្រោយពីបានត្រួតពិនិត្យសុខភាពរួចមក ពលករទាំងអស់ ត្រូវបានទាហានឈុតខ្មៅថៃប្រគល់ទៅឱ្យកម្លាំងអធិការ ខ្លងណាំសៃ ដើម្បីអនុវត្តតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២