លោកជំទាវ កែ សួនសុភី ស សុខា នាំយកគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈ ចែកជូនបងប្អូនពលរដ្ឋ១៨៩គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

ភ្នំពេញ ៖ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានក្លិបកីឡាបាល់ទាត់ វិសាខា នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានចាត់ឲ្យក្រុមការងារ នាំយកគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈ ប្រគេនដល់ព្រះភិក្ខុ ចាន់ សុជន ព្រះគ្រូចៅអធិការវត្តប្រាសាទស្រះកណ្តាល ដើម្បីបន្តចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ១៨៩គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា អំណោយរបស់លោកជំទាវ កែ សួនសុភី ស សុខា ដែលក្រុមការងារប្រគេនដល់ព្រះគ្រូចៅអធិការវត្តប្រាសាទស្រះកណ្តាល សម្រាប់ចែកជូនប្រជាពលរដ្ឋទាំង ១៨៩គ្រួសារ នាឱកាសនោះ រួមមាន ៖ អង្ករ ចំនួន ៣ ៧៨០គីឡូក្រាម, ទឹកបរិសុទ្ធ ចំនួន ៣៧៨កេស, ត្រីខកំប៉ុង ចំនួន ៥៦៧យួរ, មី ចំនួន ១៨៩កេស និងតង់ ចំនួន ១៨៩សំរាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២