ឯកឧត្តម ស សុខា ដឹកនាំប្រជុំប្រចាំខែកញ្ញា និងលើកទិសដៅខែតុលា របស់សាកលវិទ្យាល័យទាំងបី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តបន្ត របស់សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិមានជ័យ និងសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ តាមប្រព័ន្ធ Zoom ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិមានជ័យ និងសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំអភិវឌ្ឍសាកលវិទ្យាល័យទាំងបី មានការរីកចម្រើនគ្រប់ផ្នែក ទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ការកែទម្រង់កម្មវិធីសិក្សាស្របតាមការវិវឌ្ឍន៍របស់សង្គម ព្រមទាំងការបង្រៀន និងរៀន ប្រកបដោយគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការរបស់សិស្ស-និស្សិត ដែលមានបំណងចូលសិក្សា និងកំពុងសិក្សា ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២