រថយន្ត Rolls Royce ពាក់ស្លាកលេខ កម្ពុជា MR-IDOL សង្ស័យម្ចាស់បើកលឿន ជ្រុលចង្កូតទៅបុកក្បាលព្រួញ ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរងការខូចខាតអស់មួយកង់ រងខូចខាតមួយកំណាត់មុខយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Rolls Royce ពាក់ស្លាកលេខកម្ពុជា MR-IDOL សង្ស័យម្ចាស់បើកលឿនហើយជ្រុលចង្កូតទៅបុកក្បាលព្រួញ ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរងការខូចខាតអស់មួយកង់ រងខូចខាតមួយកំណាត់មុខយ៉ាងដំណំ កាលពីម៉ោងជាង២ រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខក្រុមហ៊ុន ប៊ូយ៉ុង ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Rolls Royce ពណ៌សមួយគ្រឿងពាក់ស្លាកលេខកម្ពុជា-MR-IDOL ធ្វើដំណើរទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបន្តិច សង្ស័យម្ចាស់បើកលឿនបួងចង្កូតមិនទាន់ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរងការខូចខាតអស់មួយកង់ រួមទាំងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមរាបដល់ដី។ ឯរថយន្តផ្ទប់ជាប់ជាមួយទ្រូវផ្លូវខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។

សូមបញ្ជាក់ថា រថយន្ត ដែលបង្កហេតុខាងលើនេះ ត្រូវបានគេស្គាល់ថា ជារថយន្តរបស់អតីតភរិយា របស់លោកឧកញ៉ា ឌួង ឆាយ គឺ លោកស្រី ដេត ម៉ាលីណា។

គេសង្កេតឃើញថា ក្រោយកើតហេតុនៃគ្រោះថ្នាក់ រថយន្តទំនើប បើកបុកទ្រូងផ្លូវនេះហើយ លោកឧកញ៉ា ឌួង ឆាយ សរសេរនៅលើបណ្តាញ សង្គមហ្វេសបុក ជាបន្តបន្ទាប់គ្នា ដោយមានខ្លឹមសារថា ៖ “អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ។ អានិតកូនៗយើង”។ និងខ្លឹមសារបន្ត ថា ៖ “ដឹងការពិតហើយណាពូមីងបងប្អូនទាំងអស់គ្នា សាហាវហួសហេតុ។ ខ្ញុំស្តាយទឹកចិត្តដែរបារម្ភ និងអានិតណាស់ស្រីដូចជានាងណាស់”។

សមត្ថកិច្ចជំនាញចុះវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២