រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់និយាយថា តៃវ៉ាន់នឹងមិនចង់បង្ករសង្គ្រាមជាមួយចិនទេ

តៃប៉ិ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ១៤ ខែតុលានេះថា រដ្ឋមន្រ្តីក្រសួងការពារជាតិតៃវ៉ាន់លោក Chiu Kuo-cheng បាននិយាយស្របពេលដែលភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ថា តៃវ៉ាន់នឹងមិនចង់បង្ករសង្គ្រាមជាមួយចិនទេ ប៉ុន្តែខ្លួននឹងការពារខ្លួនជានិច្ច។

ភាពតានតឹងផ្នែកយោធាជាមួយប្រទេសចិនដែលចិនតែងបានអះអាងថាតៃវ៉ាន់ជាទឹកដីរបស់ខ្លួន នោះគឺកើតមានជាង ៤០ ឆ្នាំមកហើយ។

លោកបានបន្ថែមថា បន្ទាប់ពីចិនបានដាក់ពង្រាយកម្លាំងទ័ពអាកាសចំនួន ៤ ថ្ងៃជាប់ៗគ្នាចូលទៅក្នុងដែនអាកាសរបស់កោះតៃវ៉ាន់ដែលអ្វីទាំងអស់នេះទីក្រុងតៃប៉ិចាត់ទុកថា ជាការឈ្លានបានមួយរបស់ទីក្រុងប៉េកាំង។ គោលបំណងរបស់ចិនគឺដើម្បីដាក់សម្ពាធលើកោះតៃវ៉ាន់។

ភាគីចិនវិញនៅថ្ងៃពុធនេះបានហៅ សកម្មភាពយោធា របស់ខ្លួនថា ជា សកម្មភាព គ្រាន់តែដើម្បីការពារសន្តិភាពនិងស្ថិរភាពហើយជាថ្មីម្តងទៀតបានចោទទង្វើរបស់តៃវ៉ាន់ថា
ជាការឃុបឃិតជាមួយកងកម្លាំងបរទេស ។

បន្ថែមពីនេះស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោននៅថ្ងៃពុធនេះក៏បានបង្ហាញកង្វល់ទាក់ទងនឺងកិច្ចប្រជុំរវាងឯកអគ្គរដ្ឋទូតតៃវ៉ាន់ប្រចាំប្រទេសនិងមន្ត្រីការទូតជាន់ខ្ពស់អាមេរិក ព្រមទាំងដំណើរទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពតៃវ៉ាន់លោក Hsu Yen-pu មកកាន់សហរដ្ឋអាមេរិកផងដែរ។

ភ្លាមៗនោះ លោក Chiu Kuo-cheng បានឆ្លើយតបវិញថា ដំណើរទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពតៃវ៉ាន់ នៅសហរដ្ឋអាមេរិកមិនមែនជារឿងសម្ងាត់នោះទេ ប៉ុន្តែជាផ្នែកមួយនៃការផ្លាស់ប្តូរប្រចាំឆ្នាំតែប៉ុណ្ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២