ប្រធានគណៈកម្មការអប់រំយុវជនកីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា ផ្ញើខិលិតរំលែកទុក្ខ ជូនចំពោះ លោក ម៉ុក ករុណា ព្រមទាំងក្រុមគ្រួសារ

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា ផ្ញើសាររំលែកទុក្ខ ជូនចំពោះ លោក ម៉ុក ករុណា (ករុណា ពេជ្រ) ព្រមទាំងក្រុមគ្រួសារ។

សាររំលែកទុក្ខ ៖ តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំពិតជាមានសេចក្តី សោកស្តាយយ៉ាងក្រៃលែង ក្រោយទទួលដំណឹងមរណភាពរបស់ លោក ម៉ុក សាខន កាលពីថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨ និង០២នាទី ព្រឹក ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ លោក ម៉ុក សាខន គឺជាការបាត់បង់ឪពុកជាទីគោរពស្រលាញ់ ប្រកបដោយ ព្រហ្មវិហារធម៌ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានប្រៀនប្រដៅកូនចៅ ប្រកបដោយឧបការគុណមិន អាចកាត់ថ្លៃបាន។

ក្នុងបរិយាកាសដ៏សែនក្តុកក្តួលនាពេលនេះ យើងខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីស្រណោះ និងអាឡោះអាល័យជាអនេក និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ លោក ម៉ុក សាខន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម លោក ម៉ុក ករុណា ព្រមទាំងក្រុមគ្រួសារ ទទួលនូវសេចក្តីរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២