ឯកឧត្តមហ៊ុន ម៉ានី ចូលរួមរំលែកទុក្ខ ជូនចំពោះ លោក ម៉ុក ករុណា ដែលបានបាត់បង់ឪពុកជាទីគោរព

ភ្នំពេញ ៖ ឯកឧត្តមហ៊ុន ម៉ានី ចូលរួមរំលែកទុក្ខ ជូនចំពោះ លោក ម៉ុក ករុណា (ករុណា ពេជ្រ) និងក្រុមគ្រួសារ ពិតជាមានក្តីរន្ធត់ និងសោកស្តាយជាទីបំផុត ក្រោយពីបានទទួលដំណឹង មរណភាពរបស់ ឧបាសក ម៉ុក សាខន កាលពីថ្ងៃព្រហស្បតិ៍ ០៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨:០២នាទីព្រឹក ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឧបាសក ម៉ុក សាខន គឺជាការបាត់បង់នូវឪពុក ប្រកបដោយព្រហ្មវិហារធម៌មួយរូបដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនប្រកបដោយគន្លងធម៌។

ស្ថិតក្នុងបរិយាកាសដ៏ក្រៀមក្រំបំផុតនេះ និងក្រុមគ្រួសារ សូមចូលរួមរំលែកមរណទុក្ខជាមួយ លោក ម៉ុក ករុណា និងក្រុមគ្រួសារ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឧបាសក ម៉ុក សាខន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោក ម៉ុក ករុណា និងក្រុមគ្រួសារ ទទួលការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះពីយើងខ្ញុំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២