ពិធីបុណ្យ៧ថ្ងៃឪពុករបស់លោក ករុណា ពេជ្រ រៀបចំឡើងនៅថ្ងៃទី១៩ ខែតុលា នេះ

(ភ្នំពេញ)៖យោងតាមលិខិតអញ្ចើញបុណ្យ៧ថ្ងៃ ឧទ្ទិសជូនសពឧបាសក ម៉ុក សាខន ពិធីនឹងប្រារព្ធនៅថ្ងៃអង្ការទី១៩ ខែតុលា ឆ្នាំ២០២១ នៅផ្ទះលេខ៤៩៣ ភូមិក្រាំងអង្ក្រង សង្កាត់កក្រាំងធ្នង់ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

ឪពុកបង្កើតរបស់លោក ករុណា ពេជ្រ គឺលោក ម៉ុក សាខន បានទទួលមរណភាព កាលពីវេលាម៉ោង៨៖០២នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយសារជំងឺលើសឈាម និងដាច់សរសៃឈាមខួរក្បាល។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ និងថ្នាក់ដឹកនាំមួយចំនួនទៀត បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ឪពុកជាទីស្រលាញ់របស់លោក ករុណា ពេជ្រ ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២