ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសាររំលែកមរណទុក្ខលោក ម៉ុក ករុណា (ករុណា ពេជ្រ) ព្រមទាំងក្រុមគ្រួសារ

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការីនៃកាកបាទក្រហមកម្ពុជា មានក្តីរំជួលចិត្តឥតឧបមា និង សូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ចំពោះមរណភាពឧបាសក ម៉ុក សាខន ត្រូវជាឪពុករបស់លោក ករុណា ពេជ កាលពីថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ៨:០២ នាទីព្រឹក ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយ ដោយក្តីស្រណោះ អាឡោះអាល័យ ចំពោះការបាត់បង់ឧបាសក ម៉ុក សាខន ដែលជាការបាត់បង់នូវឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ជ្រាលជ្រៅចំពោះកូន កូនប្រសារ ចៅ និងចៅទួតជាទីស្រឡាញ់។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការីសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឧបាសក ប៉ុក សាខន ឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូមលោក ករុណា ពេជព្រមទាំងក្រុមគ្រួសារនៃសព ទទួលនូវការចូលរួមរំលែកមរណ ទុក្ខដ៏ក្រៀមក្រំនេះ និងដោយសេចក្ដីរាប់អានអំពីខ្ញុំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២