អភិបាលខេត្តកំពង់ស្ពឺ ផ្ញើលិខិត រំលែកទុក្ខ ជូនចំពោះ លោក ម៉ុក ករុណា (ករុណា ពេជ្រ) ព្រមទាំងក្រុមគ្រួសារ

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ លោក ម៉ុក ករុណា (ករុណា ពេជ្រ) ព្រមទាំងក្រុមគ្រួសារ។

ក្នុងលិខិតផ្ញើជូនចូលរួមរំលែក របស់ឯកឧត្តមអភិបាលបានថ្លែងថា ៖ យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺទាំងមូល មានក្តីរន្ធត់ជាខ្លាំងក្រោយពីបានទទួលដំណឹងថា ឧបាសក ម៉ុក សាខន ត្រូវជាឳពុកបង្កើតរបស់ លោក ករុណា ពេជ្រ ដែលបានទទួលមរណភាពនៅថៃ្ងព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៨៖០២ នាទីព្រឹក ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។

ការទទួលមរណភាពរបស់ ឧបាសក ម៉ុក សាខន គឺជាការបាត់បង់នូវបិតា ជីតា ជីតាទួត មួយរូប ប្រកបដោយព្រហ្មវិហារធម៌ ដែលគួរឱ្យគោរពស្រលាញ់បំផុតគ្រប់សមាជិកគ្រួសារ និងក្រុមគ្រួសារ ព្រមទាំងញាតិ មិត្តជិតឆ្ងាយទាំងអស់របស់លោក។

ក្នុងវេលាដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ អាឡោះអាល័យជាមួយ លោក និង ក្រុមគ្រួសារ និងសូមបួងសួងជូនដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ម៉ុក សាខន បានសោយសុខក្នុងសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។

សូម លោក ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំពីយើងខ្ញុំទាំងអស់គ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២