សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ ឃាត់ជនសង្ស័យ០៦នាក់ ករណីប្រើកាំបិតគំរាមយកទូរស័ព្ទ(មានវីដេអូ)

ភ្នំពេញៈសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ បានឃាត់ជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស(ប្រើកាំបិតគំរាមយកទូរស័ព្ទម៉ាកOPPO A15)កាលពីម៉ោង៥:១០នាទីល្ងាចថ្ងៃទី១៨ខែតុលាឆ្នាំ២០២១ នៅភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ។

បន្ទាប់ពីធ្វើការស្រាវជ្រាវសមត្ថកិច្ចបានធ្វើការឃាត់បក្ខពួកបានចំនួន ៤នាក់បន្ថែមទៀតសរុប៦នាក់ ។លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ ទ្បោះ ម៉ាត់សេន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ អ្នកធ្វើត្រី ស្នាក់នៅផ្លូវលេខ៥ ភូមិ៤ សង្កាត់ច្រាងចំរេះទី១ ខណ្ឌឫស្សីកែវ ភ្នំពេញ។ (គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ។២.ឈ្មោះ យ៉េត សាគីរីន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្លូវបេតុង ភូមិខ២ សង្កាត់ច្រាងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ (គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ។

៣.ឈ្មោះម៉ៅ ណារ៉ែន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិកៀនឃ្លាំង សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា គ្មានសារធាតុញៀន(អវិជ្ជមានកូវិដ)។ ៤.ឈ្មោះសើ អះម៉ាត់អៃយុប ភេទប្រុសអាយុ១៨ឆ្នាំមុខរបរគ្មាន ស្នាក់ផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម៥ភូមិខ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ គ្មានសារធាតុញៀន(អវិជ្ជមានកូវិដ)។៥.ឈ្មោះអេះ ស្នារី ភេទប្រុសអាយុ១៨ឆ្នាំមុខរបរគ្មាន ស្នាក់នៅភូមិ៣​ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារគ្មានសារធាតុញៀន(អវិជ្ជមានកូវិដ)។៦.ឈ្មោះហុង ស៊ីណា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរគ្មានស្នាក់នៅភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ គ្មានសារធាតុញៀន(អវិជ្ជមានកូវិដ)។ចំណែកជនរងគ្រោះមានឈ្មោះ  រ៉ា វីអីសាត់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្លូវបេតុង ក្រុមទី៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា  នៅថ្ងៃទី១៨ ខែតុលា  ឆ្នាំ២០២១ វេលាម៉ោង១៧ និង១០នាទី ជនរងគ្រោះបានទុកទូរស័ព្ទនៅក្នុងខ្លុបម៉ូតូ ហើយនាំគ្នាលេងបាល់ទាត់នៅចំណុចខាងលើ កំពុងតែលេងៗក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រហែល១០នាក់បានជិះម៉ូតូ៥គ្រឿង បានដកកាំបិតដេញកាប់ ហើយជនរងគ្រោះក៏រត់ចោលម៉ូតូ ហើយបក្ខពួកជនសង្ស័យកាប់ម៉ូតូ និងយកទូរស័ព្ទជនរងគ្រោះរួចជិះម៉តូរត់គេចខ្លួនបាត់អស់ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី២ បន្ទាប់ពីទទួលបានពាក្យបណ្តឹងហើយ កំលាំងសមត្ថកិច្ចខណ្ឌ និងប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី២ ក៏បានបើកការស្រាវជ្រាវរកជនសង្ស័យ លុះដល់វេលាម៉ោង១៩និង៣០នាក់ថ្ងៃ ខែដដែល កំលាំងប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី២ ក៏បានឃាត់ខ្លួនជនសង្ស័យបាន០២នាក់នៅចំណុចផ្លូវលេខ៥ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ។

បច្ចុប្បន្នជនសង្ស័យទាំងអស់កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនិវិធី។

សូមទស្សនាវីដេអូកាមេរ៉ាសុវត្ថិភាពខាងក្រោមនេះ៖

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២