កូរ៉េខាងជើងចេញមកបញ្ជាក់ថា ខ្លួនពិតជាបានបាញ់មីស៊ីលប្រភេទបាលីស្ទីកថ្មី ចេញពីនាវាមុជទឹកពិតមែន!

សេអ៊ូល៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា ទីក្រុងព្យុងយ៉ាង ពិតជាបានធ្វើតេស្ត មីស៊ីលបាលីស្ទីកថ្មីមួយគ្រាប់ ចេញពីនាវាមុជទឹកមួយគ្រឿងប្រាកមែន កាលពីថ្ងៃអង្គារ ។

ក្រុមអ្នកជំនាញកូរ៉េខាងត្បូងបានអះអាងថា មីស៊ីលមួយគ្រាប់ ដែលកូរ៉េខាងជើង ទើបបាញ់សាកល្បងកាលពីព្រឹកថ្ងៃអង្គារនោះ ជាប្រភេទមីស៊ីលបាលីស្ទីក SLBM ដែលបាញ់ចេញពីនាវាមុជទឹក ។ គ្រាប់មីស៊ីល SLBM របស់កូរ៉េខាងជើងខាងលើនេះ បានហោះក្នុងចម្ងាយចាប់ពី ៤៣០គីឡូម៉ែត្រ ទៅ ៤៥០គីឡូម៉ែត្រ និងមានរយៈកម្ពស់ ៦០គីឡូម៉ែត្រ មុននឹងវាធ្លាក់ចូលទៅក្នុងសមុទ្រ។

យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃពុធនេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយថា គ្រាប់មីស៊ីល SLBM ប្រភេទថ្មី ត្រូវបានបាញ់ចេញពីនាវាមុជទឹកមួយគ្រឿង ដែលត្រូវបានប្រើប្រាស់ម្តងរួចមកហើយ ក្នុងការធ្វើតេស្ត SLBM ស៊េរីចាស់ កាលពីឆ្នាំ២០១៦។

បើតាមការបញ្ជាក់ពីក្រុមអ្នកជំនាញបានឱ្យដឹងទៀតថា គ្រាប់មីស៊ីល SLBM ថ្មីខាងលើនេះ គឺមានរូបរាងតូច និងស្តើង ដែលមានទំហំកាន់តែតូច នេះមានន័យថា វាអាចផ្ទុកបានកាន់តែច្រើននៅក្នុងនាវាមុជទឹកតែមួយគ្រឿង បើទោះបីជាត្រូវថមថយរយៈចម្ងាយ នៃការបាញ់ក៏ដោយ៕

   
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២