មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ៖ ព័ត៌មាន មានឥទ្ធិពល សម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែបើសិនធ្វើការផ្សាយ មាតិការណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សង្គមនោះ ពិតជាមិនល្អទេ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ក្នុងសិក្ខាសាលាកម្រិតខ្ពស់ ប្រព័ន្ធផ្សព្វផ្សាយប្រទេសមេគង្គ ឡានឆាង ថា «ក្នុងនាមជាខ្លួនខ្ញុំផ្ទាល់ ក៏ដូចជា ក្នុងនាមរដ្ឋមន្ត្រីក្រសួង ព័ត៌មាន ពិតជាមានការចាប់ អារម្មណ៍យ៉ាងខ្លាំង ចំពោះការធ្វើបទបង្ហាញ របស់មូលនិធិសន្តិភាព អភិវឌ្ឍន៍ចិន ហើយបើមានជ្រុងណាមួយ ឬចំណុចណាមួយអាចជួយជ្រោមជ្រែងក្រសួងព័ត៌មានកម្ពុជា អាចគ្រប់គ្រង ឬប្រមូលបាន ទិន្នន័យបានគឺជា ការប្រសើរណាស់»។

ក្នុងសិក្ខាសាលាកម្រិតខ្ពស់ ប្រព័ន្ធផ្សព្វផ្សាយប្រទេសមេគង្គ ឡានឆាង នារសៀលថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០២១ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋានព័ត៌មាន និង សោតទស្សន៍ នៃក្រសួងព័ត៌មាន បានបញ្ជាក់ថា ៖ ព័ត៌មាន មានឥទ្ធិពល សម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែបើសិនធ្វើការផ្សាយ មាតិការណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សង្គមនោះ ពិតជាមិនល្អទេ ហើយជាការមួយ ដែលគួរជៀសវាង។

លោកបន្តថា ការគ្រប់គ្រងនិទ្នន័យ គឺធ្វើយ៉ាងណាឲ្យការផ្សព្វផ្សាយព័ត៌មាន ទៅកាន់ប្រជាពលរដ្ឋ នៅតែជាព័ត៌មានមួយ គ្រប់ជ្រុងជ្រោយ ដោយសេរី ឬបង្កការប៉ះពាល់ និងផលលំបាក ដល់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា «បើយើងប្រៀបធៀបនឹង បន្ទប់អាហារវិញ គឺយើងចង់ឃើញបន្ទុកអាហារមួយ ដែលចម្អិនអាហារ ប្រកបដោយផាសុខភាព ប្រកបដោយគុណភាព សម្រាប់អ្នកបរិភោគ ហើយមិនបង្កជំងឺ ដល់អ្នកបរិភោគ»។

ជាងនេះទៅទៀត លោក ផុស សុវណ្ណក៏ បានគូសបញ្ជាក់ទៀតថា ក្នុងចំណោមបញ្ហាជាច្រើនដែលបាន លើកឡើងតាមរយៈបណ្តាញសង្គមកី្ត ក៏មានការលើកឡើង ជាសំណូមពរមួយចំនួន ដល់អ្នកប្រើប្រាស់បណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយក្តី គឺជៀសវាងឲ្យបាននូវការសរសេព័ត៌មានធ្វើឲ្យប៉ះពាល់ ឬបង្កបញ្ហាដល់សង្គមជាតិ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២