ត្រៀម CV ទៅ! ឱកាសការងារជាង១ម៉ឺនកន្លែងកំពុងរងចាំបងប្អូន

នេះជាឱកាសដ៏ល្អមួយ សម្រាប់ប្អូនៗ សិស្ស និស្សិត ដែលកំពុងស្វែងរកការងារធ្វើ ឥឡូវនេះទីភ្នាក់ងារជាតិ មុខរបរ និងការងារនៃក្រសួងការងារ និងបណ្តោះបណ្តាលវិជ្ជាជីវៈបានសហការជាមួយក្រុមហ៊ុនឯកជននឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញឆ្នាំ ២០២១ ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ ។

បើតាមទីភ្នាក់ងារជាតិ មុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា នៅក្នុងពិព័រណ៍អនឡាញនេះ មានក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ៨០ ដែលក្នុងនោះមានព័ត៌មានជ្រើសរើសកម្លាំងពលកម្មរហូតដល់ជាង ១១ ៥០០ កន្លែងឯណោះ។

បងប្អូនអាចចូលរួមពិព័រណ៍ការងារតាមអនឡាញសម្រាប់ឆ្នាំ ២០២១នេះ តាមរយៈ www.careerfair.nea.gov.kh និងទាញយកកម្មវិធីពិព័រណ៍តាមទូរស័ព្ទស្មាតហ្វូនឈ្មោះ NEA Career Fair។ បើចង់ដឹងព័ត៌មានលម្អិតអាចទាក់ទងតាមរយៈលេខទូរស័ព្ទនេះ៖ 017 467423 / 017 871807 / 096 2155 162 ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២