សិង្ហបុរី នឹងបើកការស៊ើបអង្កេតជុំវិញ ការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩ មិនប្រក្រតីនេះ

សិង្ហបុរី៖ ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយថា ខ្លួននឹងបើកការស៊ើបអង្គេតលើករណីឆ្លងកូវីដ-១៩ ដែលកើនឡើងខុសពីធម្មតា បន្ទាប់ពីប្រទេសនេះបានកត់ត្រាករណីឆ្លងថ្មីចំនួន ៥,៣២៤ ករណីកាលពីថ្ងៃពុធ ដែលជាចំនួនច្រើនបំផុត ចាប់តាំងពីការចាប់ផ្តើមនៃការរាតត្បាត ខណៈសិង្ហបុរីជាប្រទេស ដែលមានការចាក់វ៉ាក់សាំងខ្ពស់ជាងគេនៅក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera ។

ក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួននៃករណីឆ្លងគឺខ្ពស់ និងលឿនខុសពីធម្មតា ហើយអ្នកវិជ្ជមានទាំងនោះភាគច្រើនរកឃើញដោយការធ្វើតេស្តនៅមន្ទីរពិសោធន៍ ។

ក្រសួងបញ្ជាក់ថា  ខ្លួនកំពុងពិនិត្យមើលការកើនឡើងមិនធម្មតានេះ ហើយនឹងតាមដានយ៉ាងដិតដល់នូវនិន្នាការឆ្លងនេះ រយៈពេលពីរ បីថ្ងៃខាងមុខ ។ស្របពេលជាមួយគ្នានេះ ការរីករាលដាលនៃករណីឆ្លងនាពេលថ្មីៗនេះ បន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន បានជំរុញឲ្យសិង្ហបុរីពន្យារពេលការបើកប្រទេសឡើងវិញផងដែរ ។

គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ សិង្ហបុរីបានកត់ត្រាករណីឆ្លងសរុបចំនួន ១៨៤,៤១៩ នាក់ ស្លាប់ ៣៤៩ និង ជាសះស្បើយឡើងវិញ ១៥១,៥៨០ នាក់។ បើទោះជាង ៨០ ភាគរយនៃប្រជាជនសិង្ហបុរីត្រូវបានចាក់វ៉ាក់សាំងប្រឆាំងវីរុសនេះ ក៏ដោយ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២