លោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិការក្រុមហ៊ុន ថោន គ្រុប ថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសខួប គម្រប់១៧ព្រះវស្សា នៃការឡើងគ្រង រាជសម្បត្តិ

(ភ្នំពេញ) ៖ លោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិការក្រុមហ៊ុន ថោន គ្រុប ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកក្រោមឱវាទទាំងអស់ សូមក្រាបបង្គំទូលថ្វាយ ព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសខួបគម្រប់១៧ ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។

ក្នងឱកាសខួបគម្រប់១៧វស្សានៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញតចូលរួមសម្ដែងនូវអំណរសាទរ រំភើប សប្បាយរីករាយជាអនេកប្បការប្រកបដោយស្វាមីភក្ត័ដ៏ជ្រាលជៅបំផុត និងសូមក្រាបបង្គំទូលថ្វាយព្រះពរជ័យ សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួននៅក្នុងព្រះសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តជានិច្ចនិរន្តរ៍តរៀងទៅ។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទ នាថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំវក ឆស័ក ពុទ្ធសករាជ ២៥៤៨ ត្រូវនឹងថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០០៤ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះបរមនាមថា “ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្ដិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី” ហើយសម្រេច យកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០០៤ ជាទិវាប្រវត្តិសាស្ត្រនៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ។

គឺនៅថ្ងៃនេះហើយដែលប្រជារាស្ត្រខ្មែរគ្រប់រូបបានសម្តែងនូវឆន្ទ: និងមនោសញ្ចេតនារបស់ខ្លួន សប្បាយរីករាយយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យទ្រង់គ្រងព្រះបរមរាជសម្បត្តិ ដើម្បីគង់ជាម្លប់ដ៏សុខក្សេមក្សាន្ត ត្រជាក់ត្រជុំរបស់មាតុភូមិអង្គរ និងប្រជារាស្ត្ររបស់ព្រះអង្គ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២