ចិនចេញមុខប្រឆាំងដាច់ខាត ចំពោះទំនាក់ទំនងយោធារវាងអាមេរិក  និងកោះតៃវ៉ាន់

ប៉េកាំង៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CTGN បានឲ្យដឹងថា ក្រសួងការបរទេសចិននៅថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះបានប្រកាសប្រឆាំងដាច់ខាតរាល់សកម្មភាពនៃទំនាក់ទំនង យោធាសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ដែលវាជាកម្តៅមួយបន្ថែមទៀតនៅក្នុងបញ្ហារកោះតៃវ៉ាន់នេះ។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើការកត់សម្គាល់ថា ពេលនេះកងទ័ពអាមេរិក ពិតជាកំពុងហ្វឹកហាត់យោធា នៅលើកោះតៃវ៉ាន់ពិតមែន ។

បើតាមសារព័ត៌មាន CNN ក៏បានចុះផ្សាយថា ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិនបានឲ្យដឹងថា តៃវ៉ាន់មានកិច្ចសហប្រតិបត្តិការយ៉ាងធំទូលាយ ជាមួយសហរដ្ឋអាមេរិក ដោយមានគោលដៅពង្រឹងសមត្ថភាពការពារកោះនេះ។

គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានប្រកាសប្រឆាំងយ៉ាងដាច់ខាត និងបានអំពាវនាវឲ្យសហរដ្ឋអាមេរិកកុំលូកលាន់រាល់កិច្ចការផ្ទៃក្នុងរបស់កោះតៃវ៉ាន់ ។ ចិនតែងតែប្រកាសជារឿយៗថា កោះតៃវ៉ាន់គ្រាន់តែជាផ្នែកមួយរបស់ចិនដីគោកតែប៉ុណ្ណោះ ហើយអំពាវនាវឲ្យមានការរួបរួម៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២