ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានចេញប្រតិបត្តិការ ដោយសហការជាមួយអធិការក្រុង ស្រុក អនុវត្ត តាមបទបញ្ជា លោកឧត្ដមសេនីយ៍ទោសម សាមួន ស្នងការនគរបាល ខេត្ដកំពង់ស្ពឺក្នុងផែនការក្ដៅបង្រ្កាបមុខសញ្ញាក្មេងទំនើង នៅទូទាំងខេត្ដកំពង់ស្ពឺផ្ដាច់ព័ត្រ្ដក្នុងឆ្នាំ២០២១នេះ។


សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ កម្លាំងនគរបាលស្រុកឧដុង្គ បានឃាត់មុខសញ្ញាក្មេងទំនើងចំនួន ១៣ នាក់ ដែលកាន់កាំបិតផ្គាក់ និងដាវធ្វើសកម្មភាពអូស បង្កការភ្ញាក់ផ្អើលនៅតាមដងផ្លូវ ក្នុងភូមិសាស្ត្រ ស្រុកឧដុង្គ និងក្រុមក្មេងទំនើង ០៨នាក់ទៀត ត្រូវបានសមត្ថកិច្ច នគរបាល ស្រុក សំរោងទង បង្ក្រាប នៅពេលក្រុមនេះ បង្កការអុកឡុក នៅក្នុងពិធីបុណ្យកឋិនទាន នៅវត្តឧត្តរមានជ័ យ ក្នុងភូមិទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។


សមត្ថកិច្ចបានបញ្ជាក់ក្នុងរបាយការណ៍ថា, ប្រតិបត្តិការទាំងពីរ ស្រុក សនេះ សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ៖
-ដាវដែក ០៤
-កាំបិតផ្គាក់ ០១
-កូនកាំបិតចុងស្រួច ០១



សមត្ថកិច្ចបានបន្តថា តាមការបញ្ជាក់ពីរសមត្ថកិច្ច នៅអធិការដ្ឋាននគរបាលស្រុកទាំងពីរ ក្មេងទំនើង ដែលបានឃាត់ខ្លួននោះ សរុបមានចំនួន ២១នាក់ ត្រូវបានកសាងសំណុំរឿង និងអនុវត្ដតាមគោលកា រណែនាំ ពីលោកស្នងការអនុញ្ញាតិឱ្យធ្វើការអប់រំ និងអញ្ជើញ មាតាបិតា អាណាព្យាបាល មកទទួលយកទៅធ្វើការអប់រំ និងធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច ដោយសន្យាថា នឹងមិនបន្ដប្រព្រឹត្ដសកម្មភាពដូចថៃ្ងនេះទៀត ក្នុងករណីមិនរាងចាល ឬបញ្ឍប់សកម្មភាពគឺសមត្ថកិច្ច និងបន្ដនីតិវិធីចាត់ការតាមផ្លូវច្បាប់ ៕


