ចិនត្រៀមបញ្ជីខ្មៅទុកកត់អ្នកដែលគាំទ្រឯករាជ្យភាពតៃវ៉ាន់ ហើយត្រូវជាប់ទោសព្រហ្មទណ្ឌអស់មួយជីវិត

ប៉េកាំង៖ បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា ចិនបានប្រកាសឲ្យដឹងថា ខ្លួនបានត្រៀមរួចរាល់ហើយ បញ្ជីខ្មៅសម្រាប់ដាក់អ្នកទាំងឡាយណាដែលគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ នឹងត្រូវទទួលខុសត្រូវចំពោះមុខ ទោសព្រហ្មទណ្ឌអស់មួយជីវិត ខណៈភាពតានតឹងនៃទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងកោះតៃវ៉ាន់ មិនមានភាពធូរស្រាលទាល់តែសោះ។

ការិយាល័យចិនទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ បានធ្វើការប្រកាសដូចខាងលើ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃសុក្រចុងសប្តាហ៍មុននេះ។ ការិយាល័យដដែលបានឱ្យដឹងទៀតថា ចិនបានបង្កើត បញ្ជីខ្មៅមួយដើម្បីកត់ឈ្មោះក្រុមមនុស្សដែលគាំទ្រឱ្យកោះតៃវ៉ាន់ប្រកាសឯករាជ្យពីចិន។

បើតាមការិយាល័យចិនទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ថា ទីក្រុងប៉េកាំងនឹងដាក់ទណ្ឌកម្មលើមនុស្ស ដែលមានឈ្មោះនៅក្នុងបញ្ជីខ្មៅ តាមរយៈការដាក់បម្រាមមិនឱ្យពួកគេ ចូលក្នុងទឹកដីចិន ក៏ដូចជាតំបន់រដ្ឋបាលពិសេសរបស់ចិនដូចជា ទីក្រុងហុងកុង និងទីក្រុងម៉ាកាវជាដើម ព្រមទាំងហាមឃាត់ពួកគេពីការទទួលបានផលប្រយោជន៍ ពីប្រព័ន្ធហិរញ្ញវត្ថុចិនផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២