អ៊ីរ៉ង់ចង់បានការធានាពីអាមេរិកថានឹងមិនបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ឡើយ ប្រសិនបើការពិភាក្សាដើម្បីស្តារកិច្ចព្រមព្រៀងនេះទទួលបានជោគជ័យ

ឌូបៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃច័ន្ទ(ទី៨ ខែវិច្ឆិកា)ថា សហរដ្ឋអាមេរិកគួរតែផ្តល់ការធានាថា ខ្លួននឹងមិនបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ របស់ទីក្រុងតេអេរ៉ង់ជាមួយមហាអំណាចពិភពលោកម្តងទៀតឡើយ ប្រសិនបើការពិភាក្សាដើម្បីស្តារកិច្ចព្រមព្រៀងនេះទទួលបានជោគជ័យនោះ។

កិច្ចចរចាដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលបានជាប់គាំងក្នុងខែមិថុនា បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ដែលគ្រោងនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី ២៩ ខែវិច្ឆិកា នៅទីក្រុងវីយែន ដើម្បីស្វែងរកមធ្យោបាយស្តារកិច្ចព្រមព្រៀងឆ្នាំ ២០១៥ នេះឡើងវិញ។

កិច្ចព្រមព្រៀងនេះ មានភាពជាប់គាំងចាប់តាំងពីឆ្នាំ ២០១៨មកម្ល៉េះ នៅពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានដកខ្លួនចេញជាឯកតោភាគី ហើយបានដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់ ដែលជំរុញឱ្យទីក្រុង Tehran រំលោភលើដែនកំណត់លើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅឆ្នាំបន្ទាប់ សម្រាប់ផលិតអាវុធនុយក្លេអ៊ែរនោះ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Saeed Khatibzadeh បានប្រាប់សន្និសីទសារព័ត៌មានថា “សហរដ្ឋអាមេរិកគួរតែបង្ហាញថា ខ្លួនមានសមត្ថភាព និងឆន្ទៈក្នុងការផ្តល់ការធានាថា ខ្លួននឹងមិនបោះបង់ចោលកិច្ចព្រមព្រៀងម្តងទៀតឡើយ ប្រសិនបើកិច្ចចរចារឡើងវិញនូវកិច្ចព្រមព្រៀងនេះទទួលបានជោគជ័យ”។

ជាមួយគ្នានោះផងដែរ ជំហរដែលកំពុងបន្តនោះ ទំនងជាបង្កឱ្យមានការព្រួយបារម្ភនៅក្នុងសហរដ្ឋអាមេរិក និងជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ដូចជា បារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលចាត់ទុកថាវាមិនប្រាកដប្រជា ហើយចង់បន្តកិច្ចចរចារកាលពីខែមិថុនា ដែលពួកគេបានចាកចេញ ដោយគ្មានការទាមទារថ្មី។

Khatibzadeh បាននិយាយថា Ali Bagheri Kani ដែលជាអ្នកចរចារនុយក្លេអ៊ែរកំពូលរបស់អ៊ីរ៉ង់នឹងធ្វើដំណើរក្នុងសប្តាហ៍នេះក្នុងនាមជាអនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការនយោបាយទៅកាន់រដ្ឋធានីនៃភាគីអឺរ៉ុបចំនួនបីនៃកតិកាសញ្ញានេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២