ខេត្តស្ទឹងត្រែង ៖ ករណីហែ..កគុ..ករត់ចេញនៅខេត្តស្ទឹងត្រែង សមត្ថកិច្ចបន្តចាប់បាន អ្នកទោ.សម្នាក់ទៀតហើយ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សរុបគឺចាប់បានចំនួន០៤នាក់ ក្នុងចំណោមគ្នាគេទាំងអស់០៧នាក់ ដោយនៅសល់អ្នកទោ..សចំនួន ៣នាក់ផ្សេងទៀត សមត្ថកិច្ចកំពុងបន្ដស្រាវជ្រាវតាមតាមចាប់ខ្លួនយកមកវិញ។



សមត្ថកិច្ចបានឱ្យដឹងថា អ្នកទោ.ស ម្នាក់ទៀត ដែលចាប់បាននាថ្ងៃនេះ មានឈ្មោះ ចាក់លី ចឺតាលី ជាប់ទោ..សមួយជីវិត ពីបទជួញដូរគ្រឿងញៀន។ អ្នកទោ.សរូបនេះ ត្រូវចាប់ខ្លួនបានមកវិញ នៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
អ្នកទោ.សរូបនេះ គឺជាមេក្លោងផ្ដើមគំនិតហែកគុករត់ចេញ ហើយទម្រាំចាប់បានម្នាក់នេះ សមត្ថកិច្ចត្រូវឃ្លាំមើលអត់បាយ អត់ទឹក និងនៅក្នុងព្រៃថែមទៀតផង។


សូមបញ្ជាក់ថា កាលពីម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកទោសចំនួន៧នាក់ នៅខេត្តស្ទឹងត្រែង បានហែ.កគុ.ករត់គេចខ្លួន ខណៈមន្ត្រីអនុរក្សពន្ធនាគារដឹងអ្នកទោសវាយជញ្ជាំងទម្លាយរត់គេចខ្លួន ដោយបានប្រើប្រាស់អាវុធបាញ់ចំនួន ៤គ្រាប់ ដើម្បីគំរាមបញ្ឈប់ សកម្មភាពរត់គេចខ្លួន តែមិនអាចរារាំងបាន។



តាមការពិនិត្យទីតាំងជាក់ស្តែង នគរបាលបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងមួយចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះ កំណាត់ឈើ ខ្នើយ ភួយ ដើម្បីខ្ទប់វាយមិនឱ្យឮសំឡេង៕


