មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សរសើរកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងទីក្រុងគំរូ

(អន្តរជាតិ)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានវិលត្រឡប់មកពីការសម្រាករយៈពេលមួយខែ ដើម្បីពិនិត្យមើលគម្រោងអភិវឌ្ឍន៍ដ៏សំខាន់មួយ នៅជិតព្រំដែនជាមួយប្រទេស ចិន ដែលលោកបាននិយាយថា បង្ហាញពី«ឆន្ទៈរឹងមាំរបស់ប្រទេសលោក» ដើម្បីសម្រេចបាននូវភាពរុងរឿង នៅពេលប្រឈមមុខនឹងភាពឯកោ និងសម្ពាធអន្តរជាតិ។នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន CNAនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការរបស់កូរ៉េខាងជើងបាននិយាយថា លោក គីម បានសម្តែង ការពេញចិត្តនៅអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុង Samjiyon ដោយជុំវិញវឌ្ឍនភាពនៃការសាងសង់នៅក្នុងតំបន់ ដែលលោកហៅថា «កន្លែងពិសិដ្ឋនៃព្រះអាទិត្យ»។

ទីក្រុង Samjiyon ស្ថិតនៅជើងភ្នំ Paektu ដែលជាបេះដូង របស់ប្រទេសកូរ៉េខាងជើង ហើយត្រូវបាន គេពិពណ៌នាជាផ្លូវការថា ជាមជ្ឈមណ្ឌលនៃបដិវត្តរបស់ប្រទេស៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២