ជំងឺផ្តាសាយបក្សី រីករាលដាលនៅពេញតំបន់អឺរ៉ុប និងអាស៊ី

(អន្តរជាតិ)៖ ការផ្ទុះជំងឺគ្រុនផ្តាសាយបក្សីធ្ងន់ធ្ងរជាច្រើន នៅតំបន់អឺរ៉ុប និងអាស៊ី ត្រូវបានរាយការណ៍ ទៅអង្គការពិភពលោកសម្រាប់សុខភាពសត្វ (OIE) ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលជាសញ្ញាមួយថា មេរោគនេះ កំពុងរីករាលដាលយ៉ាងឆាប់រហ័សម្តងទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន CNAនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១។
ការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សី បានធ្វើឱ្យឧស្សាហកម្មបសុបក្សី មានការប្រុងប្រយ័ត្ន បន្ទាប់ពីការផ្ទុះឡើងមុនៗ បាននាំឱ្យមានការសម្លាប់សត្វស្លាបរាប់សិបលានក្បាល ហើយការផ្ទុះឡើង ក៏ជារឿយៗ នាំឱ្យមានការរឹតបន្តឹងពាណិជ្ជកម្មផងដែរ។
ជំងឺនេះកំពុងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកជំនាញរោគរាតត្បាតផងដែរ ព្រោះមេរោគអាចចម្លងទៅមនុស្ស។
គួរបញ្ជាក់ថា ប្រទេសចិនបានរាយការណ៍ពីការឆ្លងមេរោគ ដល់មនុស្សចំនួន ២១ នាក់ជាមួយនឹងប្រភេទ ជំងឺផ្តាសាយបក្សី H5N6 រហូតមកដល់ពេលនេះ ដែលមានចំនួនច្រើនជាងពេញមួយឆ្នាំ ២០២០។
ដោយឡែកប្រទេសជប៉ុនបានរាយការណ៍ពីការផ្ទុះឡើងដំបូងនៃមេរោគ H5N8រដូវរដូវរងាឆ្នាំ ២០២១ នៅឯកសិដ្ឋាន ចិញ្ចឹមសត្វនៅភាគឦសាននៃប្រទេសនេះ ដោយបញ្ជាក់សេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន ដោយក្រសួងកសិកម្មរបស់ប្រទេសជប៉ុន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២