ចាប់បានមកវិញអស់ហើយ អ្នកទោ.សទាំង០៧នាក់ ដែលបានហែ.កគុ.ករត់ចេញ នៅខេត្តស្ទឹងត្រែងនោះ

ខេត្តស្ទឹងត្រែង ៖ អ្នកទោសទាំង០៧នាក់ ដែលនាំគ្នាហែ.ក គុ.ក រត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែងនោះ  ឥឡូវនេះ ត្រូវបានសមត្ថកិច្ច ក្របួចបាន ជាបន្តបន្ទាប់គ្រប់ចំនួនហើយ ហើយនៅថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២១នេះ អ្នកទោសចំនួន០២នាក់ ដែលចាប់បានចុងក្រោយគេនេះគឺចាប់បាននៅចំណុចកន្ទុយកោះហឹប ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួនអ្នកទោស២នាក់ ដែលរត់គេចខ្លួន ហើយចាប់បានមកវិញក្រោយគេនេះគឺទី១ មានឈ្មោះ ឡាវ៉ាន់កា វង់ផែង និងទី២ ឈ្មោះ សៀន ខន។ ទណ្ឌិតពីរនាក់ដែលកម្លាំងសមត្ថកិច្ចចាប់បានមកវិញនេះ ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សូមបញ្ជាក់ផងដែរថា កាលពីម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកទោសចំនួន៧នាក់ នៅខេត្តស្ទឹងត្រែង បានហែ.កគុ.ករត់គេចខ្លួន ខណៈមន្ត្រីអនុរក្សពន្ធនាគារដឹងអ្នកទោសវាយជញ្ជាំងទម្លាយរត់គេចខ្លួន ដោយបានប្រើប្រាស់អាវុធបាញ់ចំនួន ៤គ្រាប់ ដើម្បីគំរាមបញ្ឈប់ សកម្មភាពរត់គេចខ្លួន តែមិនអាចរារាំងពួកគេបានឡើយ។

តាមការពិនិត្យទីតាំងជាក់ស្តែង នគរបាលបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងមួយចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះ កំណាត់ឈើ ខ្នើយ ភួយ ដើម្បីខ្ទប់វាយមិនឱ្យឮសំឡេង៕

     
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២