អូស្ត្រាលី គ្រោងនឹងបន្ធូរបន្ថយការរឹ.តត្បិ .តព្រំដែនអន្តរជាតិ ខណៈប្រទេសជាច្រើនលើពិភពលោកបានធ្វើរួចហើយ

អូស្ត្រាលី៖  បន្ទាប់ពីការផ្តល់វ៉ាក់សាំងដល់ប្រជាជន និងភាពល្អប្រសើរឡើងនៃស្ថានភាពជំងឺកូវីដ-១៩នោះ ពេលនេះ អូស្ត្រាលី អាចនឹងប្រកាសនៅថ្ងៃច័ន្ទនេះ ពីផែនការបន្ធូរបន្ថយវិធា.នការរឹតត្បិតព្រំដែនអន្តរជាតិ ដោយអនុញ្ញាតឱ្យជនអន្តោប្រវេសន៍មានជំនាញ និងនិស្សិត អាចធ្វើដំណើរចូលមកក្នុងប្រទេសរបស់ខ្លួនឡើងវិញបាន។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Rueters បានឲ្យដឹងថា រដ្ឋាភិបាលសហព័ន្ធអូស្ត្រាលី មានផែនការ អនុញ្ញាតឱ្យជនអន្តោប្រវេសន៍ដែលជាកម្មករជំនាញ ជាពិសេសមកពីកូរ៉េខាងត្បូង និងជប៉ុន ត្រឡប់ចូលមកក្នុងប្រទេស ដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ ។ លោក Josh Frydenberg ជារដ្ឋមន្ត្រីរតនាគារជាតិអូស្ត្រាលី បានបញ្ជាក់ដូច្នេះថា ការបើកព្រំដែនរបស់យើងឡើងវិញប្រកបដោយសុវត្ថិភាព សម្រាប់ជនអន្តោប្រវេសន៍ជាកម្មករជំនាញ និងនិស្សិតមកពីបរទេសអាចនឹងជួយពន្លឿនការស្ដារសេដ្ឋកិច្ចរបស់យើង តាមរយៈ ការជួយដោះស្រាយកង្វះខាតកម្លាំងពលកម្ម។

គួរបញ្ជាក់ផងដែរថា អូស្ត្រាលីបានសម្រេចចិត្តបិ.ទព្រំដែនរបស់ខ្លួនកាលពីខែមីនា ឆ្នាំ២០២០ ដើម្បីទ.ប់ស្កា.ត់ការឆ្ល.ងរាលដាល COVID-19 ជាមួយការអនុវត្តវិធា.នការរឹ. តត្បិ. តយ៉ាងតឹ.ងរ៉ឹ.ង។ គិតមកដល់ពេលនេះ អូស្រ្តាលីសម្រេចបានការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋប្រមាណជា ៨៥ ភាគរយហើយ ដែលទទួលបានវ៉ាក់សាំងពេញលេញនោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២