ម៉ាឡេស៊ី៖ កិច្ចប្រជុំកំពូលអាស៊ាន-ចិន ធ្វើឡើងដោយគ្មានវត្តមានប្រទេសមីយ៉ាន់ម៉ា

កូឡាឡាំពួ៖ រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah បាននិយាយនៅថ្ងៃច័ន្ទ ទី២២ ខែវិច្ឆិកានេះថា កិច្ចប្រជុំកំពូលរវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានធ្វើឡើង ដោយគ្មានតំណាងមកពីប្រទេសមីយ៉ាន់ម៉ាឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន  CNA ។

លោក Saifuddin បាននិយាយថា គិតត្រឹមថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសអាស៊ាន ដែលមិនរាប់បញ្ចូលមីយ៉ាន់ម៉ាបានយល់ព្រមជាមួយប្រទេសចិនហើយថា នឹងអនុញ្ញាតឲ្យបេសកជនរបស់មីយ៉ាន់ម៉ាប្រចាំនៅទីក្រុងប៉េកាំងនឹងចូលរួមកិច្ចប្រជុំនេះ  ទោះបីយ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជុំនេះ គេមិនឃើញវត្តមានរបស់តំណាងភូមានោះទេ។

ប្រភពដដែលបានបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានបដិសេធមិនបញ្ជូនតំណាងមក ហើយថែមទាំងបានស្តីបន្ទោសអាស៊ានចំពោះការចាក់ឆ្ងាយពីគោលការណ៍មិនជ្រៀតជ្រែករបស់ខ្លួន និងដាក់សម្ពាធពីលោកខាងលិច។

គួររំលឹកផងដែរថា អាស៊ាន កាលពីពេលថ្មីៗនេះ ក៏បានបដិសេធមិនអញ្ចើញមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing មកចូលរួមកិច្ចប្រជុំកំពូលកាលពីខែតុលានោះឡើយ ក្រោមហេតុផលថា លោក Min Aung Hlaing បានដឹកនាំការបង្រ្កា..បយ៉ាងប..ង្ហូរឈា..មលើការប្រឆាំ..ងចាប់តាំងពីការដណ្តើមអំណា..ច កាលពីថ្ងៃទី ១ ខែកុម្ភៈ  និងជុំវិញការបរាជ័យរបស់លោកក្នុងការអនុវត្តផែនការសន្តិភាព ដែលបានព្រមព្រៀង ដែលបានសន្យានឹងគ្នាជាមួយអាស៊ាន នាពេលកន្លងមក៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២