ប្រធានទីភ្នាក់ងារស៊ើបការណ៍ស.ម្ងា..ត់ការពារជាតិអ៊ុយក្រែន៖ រុស្ស៊ីត្រៀមវា..យប្រ. ហារអ៊ុយក្រែននៅចុងខែមករា

អន្តរជាតិ ៖ ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែនបានប្រាប់ Military Times ថា ប្រទេសរុស្សីមានកងទ័ពជាង ៩២.០០០នាក់ ទៅកាន់ព្រំដែនអ៊ុយក្រែន ហើយកំពុងរៀបចំសម្រាប់ការវាយប្រហារនៅចុងខែមករា ឬដើមខែកុម្ភៈនេះ។

ឧត្តមសេនីយ៍ Kyrylo Budanov បានប្រាប់កាសែត Military Times នៅព្រឹកថ្ងៃសៅរ៍ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយថា កងកម្លាំងរបស់លោក Vladimir Putin រួមមានទាំងរថក្រោះ មីស៊ីល និងនាវាចម្បាំង ត្រូវបានដាក់ពង្រាយនៅពាសពេញព្រំដែនចាប់ពីប្រទេសបេឡារុស ទៅភាគខាងជើង, ទឹកដី ដែលគាំទ្រដោយពួកផ្តាច់ខ្លួននៅភាគខាងកើត, និងនៅលើច្រាំងនៃសមុទ្រខ្មៅក្នុងឧបទ្វីបគ្រីមៀ។

ការវា.យលុ..ក នឹងរួមបញ្ចូលទាំងការចុះចតនៅឯទីក្រុងកំពង់ផែ Odessa និង Mariupol, ការវា..យប្រ..ហារពីអាកាស និងការទម្លា..ក់គ្រា..ប់បែ..ក និងការលុ. កលុ..យដោយរថពាសដែកនៅភាគខាងកើត និងការលុ..កលុ.យដីគោកតាមរយៈប្រទេសបេឡារុស។

ផែនទីដែលបានចែករំលែកជាមួយគេហទំព័រ Military Times បានបង្ហាញពីរបៀបដែលចារកម្មអ៊ុយក្រែន កំពុងត្រៀមខ្លួនសម្រាប់ការលុ.កលុ.យបង្ហូរឈា..ម និងកា..ចសាហា..វ។

លោកឧត្តមសេនីយទោ Kyrylo Budanov បាននិយាយថា សមយុទ្ធយោធា Zapad ដ៏ធំសម្បើមរបស់លោក Putin ដែលធ្វើឡើងរួមគ្នាជាមួយកងកម្លាំងបេឡារុសកាលពីខែមុន បានបង្ហាញថា ទាហានឆ័ត្រយោងជាង ៣ ៥០០ នាក់ អាចត្រូវបានទម្លាក់ចូលក្នុងសមរភូមិក្នុងរយៈពេលត្រឹមតែមួយវិនាទីប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃច័ន្ទ វិមានក្រឹមឡាំង បានច្រានចោលការអះអាងរបស់លោក Budanov ហើយបាននិយាយថា ខ្លួនត្រូវបានគេព្រមា..នថា ទីក្រុងគៀវកំពុងទទួលបានការផ្គត់ផ្គង់គ្រា..ប់បែ..ក ក្នុងបរិមាណដ៏ច្រើន និងការពង្រឹងកងទ័ពនៅតាមព្រំដែន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២