ភ្នំពេញ ៖ គ្រាន់តែឈ្លោះប្រ.កែ.កគ្នាប្តី ប្រពន្ធបន្តិចបន្តួច ក៏កើតជាកំហឹ.ង ដុ.តបំផ្លា.ញចង្ក្រាន ហើយក៏បានបង្ករជាអគ្គិភ័..យ ឆេះរា.លដា.លបំផ្លា.ញផ្ទះអស់ ១ខ្នង និងបានឆេះរា.លដា.លដល់ផ្ទះបងប្អូនប្រជាពលរដ្ឋក្បែរខាងអស់ទាំងស្រុង និងឆេះបំផ្លា.ញសម្ភារៈប្រើប្រាស់អស់ទាំងស្រុង កាលពីម៉ោងជាង១១យប់ ថ្ងៃទី២៣ ខែវិឆ្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។



លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ម្ចាស់ទីតាំងមានឈ្មោះ សូទ្វ ពិសិទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ (អ្នកបង្ក)មុខរបរយោធា និងម្ចាស់បន្ទប់ឈ្មោះ សួស គឹមសាន ភេទស្រី អាយុ ៦៦ឆ្នាំ មុខរបរគ្រូបង្រៀនចូលនិវត្តន៍ ចំពោះមូលហេតុ នៃការឆា.បឆេះនេះ បណ្តាលមកពី ប្តីប្រពន្ធ ឈ្លោះប្រកែ.កគ្នា ហើយក៏បានដុតចង្ក្រាន ហើយក៏បានឆេះរាលដាលបង្ករជាអគ្គិភ័.យឡើងតែម្តង ។



ក្នុងហេតុការណ៍អគ្គីភ័.យនេះ បណ្តាលឲ្យឆា.បឆេះផ្ទះថ្មក្រោមឈើលើទំហំ (៥ម៉ែត្រ x ១៥ម៉ែត្រ )អស់ទាំងស្រុង ចំណែកសម្ភារៈប្រើប្រាស់ក៌ត្រូវអគ្គីភ័.យឆេះបំផ្លា..ញអស់ដែរ និងឆេះរា. លដា..លដល់ផ្ទះអ្នកជិតខាងអស់ទាំងស្រុង ទំហំ (៧ម៉ែត្រ x១៧ម៉ែត្រ)។


ក្នុងប្រតិប..ត្តិការស.ង្គ្រោះនេះ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័.យ ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប និងរថយន្តពន្ល.ត់អគ្គិភ័..យជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៦ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ២៣ និង៥៥នាទីយប់ថ្ងៃដដែល៕


