សមត្ថកិច្ចឡោ.មព័.ទ្ធទីតាំងអគារខុនដូ មួយកន្លែង ឃា. ត់ខ្លួនជនជាតិចិនប្រុសស្រីជាង៥០នាក់

ភ្នំពេញ ៖ ជនជាតិចិនប្រុស ស្រីជាង៥០នាក់ ត្រូវបាន កម្លាំង នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក បើកប្រតិបត្តិការ ឡោមព័ទ្ធទីតាំងអគារខុនដូ មួយកន្លែង កាលរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចនៃនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក បានឡោមព័ទ្ធ និងឃាត់ខ្លួន ជនជាតិចិនប្រុស ស្រីជាង៥០នាក់ ពាក់ព័ន្ធករណីជំពាក់លុយ និងប្រភពផ្សេងទៀត បានបង្ហើបថា​ ជាករណីចាប់ជំរិត មកពីក្រុងកំពង់សោម។

ក្រោយប្រតិបត្តិការកម្លាំងសមត្ថកិច្ច បាននាំខ្លួនជនជាតិចិនជាង៥០នាក់នោះ ទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២