ថ្ងៃក្រោយឱ្យរា.ង កុំចេះតែរពិ.សដៃសរសេរផ្តេ.សផ្តា.ស

លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា  បុរសម្នាក់ដែលផុសជេរប្រមាទមើលងាយមកលើសមត្ថកិច្ចបានចូលខ្លួនមកទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួន ហើយបានធ្វើកិច្ចសន្យា  និងបានថតជាវីដេអូសុំទោសជាសាធារណ:ផងដែរ។

នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា  ឆ្នាំ២០២១នេះ   ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា  ផែនការងារសន្តិសុខ  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅឈ្មោះ សំរិត រីក ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ ១១៧ ផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Marc André ដែលបានចែករំលែងវីដេអូ (Share)  ដែលបានសរសេរខ្លឹមសារជាអក្សរជេរប្រមាថមកលើសមត្ថកិច្ចកិច្ចធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរដល់មន្រ្តីអនុវត្តច្បាប់ ។

ឈ្មោះ សំរិត រីក បានចូលខ្លួនមកបំភ្លឺ និងបានទទួលនូវកំហុសឆ្គងដែលខ្លួនបានប្រព្រឹត្ត ក៏ដូចជាការថតវីដេអូសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ ជាពិសេសសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ដើម្បីសុំការលើកលែងទោស ផងដែរ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២