មើលមុខ ក្រុមចោរគា. ស់ផ្ទះយកម៉ូតូ នៅខណ្ឌឫស្សីកែវ(មានវីដេអូ)

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពករណីគាស់ផ្ទះយកម៉ូតូចំនួន០២គ្រឿងនៅថ្ងៃទី២៥ខែវិឆ្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១យប់ នៅចំណុចផ្លូវរថភើ្លងក្រុមទី៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះស្រួយ រដ្ឋា ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវ៩០៧ ក្រុម៧ ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ ។

ដោយឡែកជនសង្ស័យ ដែលធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋនោះរួមមាន៖

១.ឈ្មោះ សៀង ស្រាន់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៩ ផ្លូវរថភ្លើងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីត ។

២.ឈ្មោះលី សៀង ភេទប្រុសអាយុ២៨ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ក្រុម៩ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីដ ។

៣.ឈ្មោះអ៊ុក មករា ភេទប្រុសអាយុ៣១ឆាំ្ន មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ក្រុម៩ផ្លូវរថភើ្លង ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសាធាតុញៀន) អវិជ្ជមានកូវីត ។

 

សម្ភារៈ ដែលត្រូវបាត់បង់រួមមាន៖

១.ម៉ូតូ០១គ្រឿងម៉ាកហុងដាស្គុបពីពណ៌ក្រហមសេរីឆ្នាំ២០១៨ស្លាកលេខភ្នំពេញ1HW 5966 ។

២.ម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាMSX ពណ៍សរ មិនចាំសា្លកលេខ ។

ហើយសម្ភារ ដែលដកហូតបានរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាកស៊ុយសូគីនិចពណ៌សរ សា្លកលេខភ្នំពេញ1GY-0879 របស់ជនសង្ស័យ ដែកកែឆ្នៃសំប៉ែតចុងស្រួចចំនួន០១ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២១វេលាម៉ោង១១ព្រឹកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសងែ្ក១ ករណីបាត់ម៉ូតូចំនួន០២គ្រឿង ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះរួចកំលាំងជំនាញខណ្ឧ ប៉ុស្តិ៍ស្រាវជ្រាវឃាត់ជនសង្ស័យចំនួន០៣នាក់នៅថៃ្ងទី២៦ ខែវិចិ្ឆកាឆាំ្ន២០២១ វេលាម៉ោង១រំលងអធ្រាតនៅចំណុចក្រុម៩ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

សូមទស្សនាវីដេអូ សកម្មភាពចោរលួចម៉ូតូ៖

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២