ទៀត ! គ្រឿងញៀនជិត ២៥គីឡូក្រាម បង្ក្រាបបានពីជនសង្ស័យចំនួន៣នាក់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ ៖ ជនសង្ស័យចំនួន០៣នាក់ រួមជាមួយគ្រឿងញៀនប្រមាណជិត២៥គីឡូក្រាម ត្រូវបាន សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបាននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយប្រតិបត្ដិការនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកវរសេនីយ៍ឯក យឹម សែនឧត្តម លោកវរសេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ (ក១០) និងមានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាប នៅ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ដោយនៅគោលដៅទី១៖ នៅចំណុច ផ្លូវលេខ ១០៥ ជិតផ្សារបឹងត្របែក (ផ្លាស្សា) ស្ថិតក្នុងសង្កាត់បឹងត្របែង ខណ្ឌចំការមន និងគោលដៅទី២៖ ផ្ទះលេខ ៩៩ ផ្លូវ១៤៦ ក្រុម៣ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ៣នាក់ ដែលត្រូវបានឃាត់ខ្លួននោះរួមមាន៖
១-ឈ្មោះ តាំង លាក ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ
២- ឈ្មោះ GOH SEOW SIAN ភេទប្រុស កើតឆ្នាំ១៩៥៣ ជនជាតិ សិង្ហបុរី កាន់លិខិតឆ្លងដែនលេខ K0447332B,
៣- ឈ្មោះ លី ជាងហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម។

ហើយវត្ថុតាង ដែលចាប់បាន រួមមាន គ្រឿងញៀនប្រមាណជិត២៥គីឡូក្រាម ជញ្ជីងថ្លឹង៥គ្រឿង និងឧបករណ៍កែច្នៃមួយចំនួនធំទៀត។
ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២