អាណោ.ចអាធ័. មណា.ស់! បុរសវ័យចំណាស់ម្នាក់បានស្លា. ប់ដោយសារគ្រោះអគ្គិភ័.យ ឆេះផ្ទះល្វែង នៅបុរីគឹមសាន្តយប់ម៉ិញ

(  ភ្នំពេញ  )  ៖  អគ្គិភ័យ ឆេះផ្ទះល្វែងនៅបុរីគឹមសាន្តបណ្ដាលឱ្យបុរសវ័យចំណាស់ម្នាក់ស្លាប់យ៉ាងអាណោចអាធ័មបំផុត។ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅចំណុចផ្ទះល្វែងបុរីគឹមសាន្ត  ក្នុងភូមិ តាកេរ្តិ៍  សង្កាត់កំបូល  ខណ្ឌ កំពូល   រាជធានី ភ្នំពេញ  កាលពីម៉ោងជិត១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣០  ខែវិច្ឆិកា   ឆ្នាំ ២០២១ ។

សមត្ថកិច្ចបានឱ្យដឹងថា  ជនរងគ្រោះមានឈ្មោះ សៀ  សុខផល  អាយុ ជាង៥០ ឆ្នាំ  ។ បើតាមការបញ្ជក់ពីប្រជាពលរដ្ឋនៅក្បែរខាងនោះ បានឱ្យដឹងថា មុនពេលកើតហេតុ  នៅវេលាម៉ោង១២ជាងស្រាប់តែឃើញផ្សែងហុយខ្មៅចេញពីផ្ទះកើតហេតុខាងលើ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន រយៈពេល១០នាទីក្រោយមក ក៏ចេញជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ  បន្ទាប់មកក៏រថយន្តពន្លតអគ្គិភ័យបានមកដល់ធ្វើការបាញ់អន្តរាគមន៍ដើម្បីជួយសង្រ្គោះម្ចាស់ផ្ទះ តែជាអកុសល បុរសវ័យចំណាស់ម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតទៅហើយ សមត្ថកិច្ចជួយសង្រ្គោះបានតែនារីវ័យក្មេងម្នាក់ប៉ុណ្ណោះ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ។ហើយសម្ភារនៅក្នុងផ្ទះ ត្រូវបានអគ្គិភ័យឆេះស្ទើតែគ្មានសល់។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ រថយន្ត ពន្លត់ អគ្គិភ័យ ចំនួន  ៥គ្រឿង  មានដូចជា  រថយន្ត ពន្លត់ អគ្គិភ័យ របស់សង្ឃឹមថ្មី  ចំនួន៣គ្រឿង  រថយន្ត ពន្លត់ អគ្គិភ័យ របស់អង្គភាពសង្រ្គោះ៩១១  ចំនួន១គ្រឿង  រថយន្ត របស់រដ្ឋបាលខណ្ឌកំបូល  ចំនួន ១គ្រឿង  សរុប ៥គ្រឿង  ទើបរលត់ទាំងស្រុង នៅវេលាម៉ោង២រំលង អាធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែវិច្ឆិកា  ឆ្នាំ២០២១៕

    
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២