សាហា. វហួ. សថ្លែង ! ចៅប្រុសតិរច្ឆា. នហ៊ា.នលើកដៃ ស.ម្លា..ប់ជីដូនខ្លួនឯង ព្រោះតែលុយ ១៤០០០០រៀល

ព្រោះតែលុយ ១៤ ០០០០រៀលសោះ ហ៊ានលើកដៃសម្លាប់ជីដូនបង្កើតរបស់ខ្លួន ដោយមិនមានការអាណិត និងស្តាយស្រណោះអ្វីបន្តិចឡើយ ។ ករណីឃាតកម្ម ដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៣រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមពោធិ៍ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។

ចៅប្រុសជាឃាត ក សម្លាប់ជីដូនខ្លួនឯងនេះមានឈ្មោះ ឧត្តម បើតាមសំដីអ្នកស្រុកនៅក្បែរខាងនោះបានឱ្យដឹងថា ចៅប្រុសតិរច្ឆានរូបនេះ មានចិត្តសាហាវព្រៃផ្សៃណាស់ គេតែងតែរករឿងជីដូនស្ទើរតែរាល់ថ្ងៃ ជាពិសេសនៅពេលគេស្រវឹងស្រាម្តងៗ។គេបានធ្វើសកម្មភាពសម្លាប់ជីដូនរបស់គេ ដោយច្របាច់ ក  រឹតកនឹងខ្សែភ្លើង។

បន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានទៅដល់ ដើម្បីធ្វើកោសល្យវិចយ និងពិនិត្យសាកសពជនរងគ្រោះ ហើយក៏បានធ្វើការចាប់ឃាត់ខ្លួនចៅប្រុសចិត្តតិរច្ឆានរូបនោះដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២