ស្គាល់អត្តសញ្ញាណហើយ ជនរងគ្រោះស្លា. ប់ ក្នុងហេតុការណ៍អគ្គិភ័យកាលពីយប់មិញ គឺលោកផ្កាយ៣យោធាម្នាក់ និងកូនប្រសារស្រីម្នាក់

ភ្នំពេញ ៖ ករណីអគ្គិភ័យ ឆេះផ្ទះនៅបុរីគឹមសាន្ដ បណ្តាលឱ្យ មនុស្ស០២នាក់ស្លាប់ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ ក្នុងនោះមានម្នាក់ គឺជាឧត្តមសេនីយ៍យោធាផ្កាយ៣ និងម្នាក់ទៀត គឺជាកូនប្រសារស្រី។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងជិត១រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅបុរីគឹមសាន្ដ ភូមិតាកេរ្ដិ៍ សង្កាត់កំបូល ខណ្ឌកំបូល។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មន្ដ្រីយោធាផ្កាយ៣រូបនោះមានឈ្មោះ ជា សុផល អាយុ៦០ឆ្នាំ មានតួនាទីជានាយករងខុទ្ទកាល័យ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ចំណែកកូនប្រសារស្រី មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។

ប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានអណ្ដាតភ្លើងឆេះចេញពីក្នុងផ្ទះ ដោយលាយលំជាមួយផ្សែងហ៊ុយខ្លាំង និងបានឮសំឡេងម្ចាស់ផ្ទះស្រែកឲ្យគេជួយ។ ភ្លាមៗនោះ ប្រជាពរដ្ឋដែលរស់នៅជិតខាងនោះ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់តែមិនរលត់ ក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យចេញរថយន្តមកបាញ់ទឹកពន្លត់ និងជួយសង្គ្រោះជនរងគ្រោះទាំង២នាក់ យកទៅកាន់មន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់ជាបន្តបន្ទាប់។

ផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់នេះ មានទំហំ៥ម៉ែត្រ គុណ១៦ម៉ែត្រ ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង, ម៉ូតូចំនួន៣គ្រឿង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ។ ចំណែក មូលហេតុនៃការឆាបឆេះផ្ទះខាងលើនេះ កម្លាំងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ។

ប្រតិបត្តិការជួយសង្គ្រោះខាងលើនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង មានដូចជា រថយន្តពន្លត់អគ្គិភ័យរបស់បុរីសង្ឃឹមថ្មី ចំនួន៣គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព ៩១១ ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌកំបូល ចំនួន១គ្រឿង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២