រន្ធ..ត់ណា..ស់ ! រថយន្តហ៊ីយាន់ដាយ បុ..កគោយន្តកែច្នៃពីក្រោយបណ្តា..លឲ្យស្លា..ប់៤នាក់នៅនឹងកន្លែង ឯម្នាក់ទៀតរងរបួ..សធ្ង..ន់

ខេត្តស្ទឹងត្រែង: មនុស្ស៤នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហ៉ីយាន់ដាយទ្រុងឃ្លុប បុកពីក្រោយគោយន្តកែឆ្នៃស្រូវ ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង០៩យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចលើផ្លូវជាតិ 78 ស្ថិតក្នុងភូមិរវែស ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាប់ព្រំប្រទល់ជាមួយនឹង ភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ
រថយន្តហ៉ីយាន់ដាយ ទ្រុងឃ្លុប ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ:2BN-7214 បើកបរពីកើតមកលិច ទិសដៅស្របទិសគ្នា មកដល់ចំណុចកើតហេតុបានបុកពីក្រោយគោយន្តកែច្នៃពេញទំហឹង បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយកើតហេតុអ្នកបើកបររថយន្តបានគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានស្រុកសេសាន បានចុះមកដល់កន្លែងកើតហេតុ ពិនិត្យលើជាក់ស្តែងលើស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចទីតាំងខាងលើនេះ គឺគ្រោះថ្នាក់នេះនៅចំណុច ក្នុងភូមិសាស្ត្រទឹកដីកោះញ៉ែក ខេត្តមណ្ឌលគីរី។ ទោះជាយ៉ាងណាក្តីសមត្ថកិច្ចនិងអាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែង ក៏បានសហការជាមួយមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង យករថយន្តសង្គ្រោះមកដឹកអ្នករងរបួសធ្ងន់មកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តស្ទឹងត្រែងផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់៤នាក់នោះ និងអ្នករងរបួសម្នាក់ទៀត នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។
ក្រោយកើតកើតហេតុដោយមានការសហការផ្តល់ព័ត៌មានបន្ទាន់ទៅសមត្ថកិច្ច ខេត្តមណ្ឌលគីរី គេក៍បានឃើញវត្តមានកងរាជអាវុធហត្ថ និងនគបាលស្រុកកោះញ៉ែក ចុះមកដល់ចំណុចកើតហេតុខាងលើនេះផងដែរ ដើម្បីធ្វើការវាស់វែងពិនិត្យលើស្ថានភាពជាក់ស្តែង និងស្រាវជ្រាវរកអត្តសញ្ញាណ សាច់ញាតិមកទទួលសាកសព ទៅធ្វើបុណ្យតាមប្រពៃណី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២