ប្រាប់ហើយ ប្រាប់ទៀតថា ស្រវឹ. ងស្រាកុំបើកបរ បើបើកបរប្រឈ. មនឹងគ្រោះថ្នា. ក់បែបនេះ

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្ត ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មូយកង់ ចំណែកឯរថយន្តដាច់កាឡេកង់ខាងមុខទៅលែងរួច តែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួស។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៨ និង៣០នាទីយប់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចមុខសាលាបឋមសិក្សាទួលគោកតាមបណ្ដោយផ្លូវ ២៨៩កែងនឹងផ្លូវលេខ ៥៦៦ ស្ដិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត toyota prius មួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2BA-7529 ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ ៥៦៦ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់ចេញពីគន្លងជួរអស់មួយកង់ ឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខ ខាងឆ្វេង និងដាច់កាឡេកង់ទៅមុខលែងរួច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២