បានធូរបន្តិច ! តម្លៃប្រេងសាំងបានធ្លាក់ថ្លៃមកវិញហើយបងប្អូន

ឥឡូវនេះតម្លៃប្រេងសាំងបានធ្លាក់ថ្លៃមកវិញហើយ ដោយតម្លៃសាំងធម្មតាបានធ្លាក់ថ្លៃពី៤៤៥០រៀល មកនៅត្រឹម ៤២០០រៀលក្នុងមួយលីត្រ ។ការធ្លាក់ចុះនៃតម្លៃប្រេងសាំងនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការសប្បាយរីករាយ ដែលអាចជួយសម្រាលនូវបន្ទុកចំណាយរបស់ពួកគាត់បានធូរស្រាលមួយកម្រិតថែមទៀត។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែធ្នូ ឆ្នាំ២០២១ នឹងត្រូវលក់ ៤.៣៦០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.០១០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ហើយថា ការបញ្ចុះនៃប្រេងឥន្ធនៈនេះគឺដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅ កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លា/លីត្រ ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែធ្នូ ឆ្នាំ២០២១ នឹងចុះមក ៤,២០០ រៀល/ លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣,៨៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២