គួរឱ្យអាណិ. តណាស់! ទើបតែបើកបានមួយយប់ ក្លឹបកម្សាន្តអេលីត ជួបរឿងរន្ធ. .ត់បែបនេះ

ខេត្តសៀមរាប ៖ ហេតុការណ៍គ្រោះអគ្គិភ័យ ឆេះក្លឹមកម្សាន្តអេលីត នៅក្រុងសៀមរាប បណ្តាលឱ្យស្លាប់ឆេះខ្លោចមនុស្សចំនួន៣នាក់ និងរងរបួសធ្ងន់ម្នាក់ នៅយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប។ នេះបើយតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានឱ្យដឹងទៀតថា ជនរងគ្រោះដែលបានស្លាប់ ទាំង៣នាក់នោះរួមមាន ៖ ១. ឈ្មោះ អ៊ឹង ស៊ឹម ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិបន្ទាយឈើ សង្កាត់ទឹកវិលមុខ របរសន្តិសុខក្លឹបអេលីត បានស្លា.ប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ។ ២. ឈ្មោះ ធី មេសា ហៅក្រៅ ចិត្ត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរសន្តិសុខ ស្លាប់នៅកន្លែងកើតហេតុ។ ៣. ឈ្មោះ ឈឿន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាបមុខរបរ អ្នកចំរៀង ស្លាប់នៅកន្លែងកើតហេតុ។ ជនរងគ្រោះដែលរងរបួសធ្ងន់ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យមានឈ្មោះ ប្រាក់ សុភ័ណ្ឌ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅបន្ទប់ជួលក្នុងភូមិតាភុល មុខរបរ DJ ក្លឹបអេលីត។

គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១០គ្រឿង រួមមាន៖ រថយន្តរបស់ស្នងការដ្ឋានចំនួន ៣គ្រឿង, អធិការដ្ឋានក្រុង ១គ្រឿង, កងរាជអាវុធហត្ថ ២គ្រឿង, អង្គភាពនគរបាលការពារបេតិកភណ្ឌ ១គ្រឿង, អាជ្ញាធរអប្សរា ២គ្រឿង, អាកាសយានដ្ឋានអន្តរជាតិសៀមរាប១គ្រឿង។

ក្រោយកើតហេតុភ្លាមៗ អភិបាលខេត្តសៀមរាប លោក ទៀ សីហា និងលោកឧត្តមសេនីយ៍ស្នងការខេត្ត បានដឹកនាំកម្លាំងចុះជួយអន្តរាគមន៍បាញ់ពន្លត់រហូតដល់រលត់នៅម៉ោង២២ និង៥០នាទី ខណៈទ្រព្យសម្បត្តិជាច្រើនបានរងការខូចខាតស្ទើរគ្មានសល់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២