អាងតែមានរថយន្តជិះ បើកបរមិនប្រុងប្រយ័ត្ន ទៅបុ. ករះម៉ូតូ២គ្រឿងបណ្តាលឱ្យយុវជន៤នាក់រងគ្រោះស្លា. ប់ដេករដូករណែលពេញផ្លូវ

ខេត្តកំពត ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើងដោយរថយន្តមួយគ្រឿង បើកទៅបុករះម៉ូតូចំនួន០២គ្រឿង បណ្តាលឱ្យបុរស០៣នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតបានស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស នាល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

សមត្ថកិច្ច បានប្រាប់ឱ្យដឹងថាៈ ជនរងគ្រោះ ទាំងបួននាក់ រួមមានៈ ១. ឈ្មោះ លី ជីអ៊ីន និង ២. ឈ្មោះ យុ មេត្តា ។ ក្មេងប្រុសទាំងពីរនាក់នេះ មានអាយុ ១៥ ឆ្នាំដូចគ្នា មានលំនៅ នៅក្នុងភូមិកន្លង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។ ៣. ឈ្មោះ ថាត ចំរើន និង ៤. ឈ្មោះ ឈាង បរិញ្ញា ។ ក្មេងប្រុសទាំងពីរនាក់ មានអាយុ ១៦ ឆ្នាំ ដូចគ្នា មានលំនៅ នៅភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

សមត្ថកិច្ច បានបន្តទៀតថា ៖ករណី គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៣១ ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ ៣៩-៤០ រវាងរថយន្តមួយគ្រឿង និងម៉ូតូពីរគ្រឿង នៅពេលកំពុងបើកបរបញ្ច្រាសទិសគ្នា។ មុនពេលគ្រោះថ្នាក់កើតឡើង គេឃើញម៉ូតូទាំងពីរគ្រឿង បើកបរដោយយុវជន បួននាក់ មកពី ទិសខាងជើង។ ស្របពេលនោះ ស្រាប់តែមានរថយន្តមួយគ្រឿង មកពីទិស ខាងត្បូង បើកក្នុងល្បឿន យ៉ាងលឿន ដោយជែងរថយន្តមួយគ្រឿងទៀតរួចជ្រុលទៅបុករះម៉ូតូទាំងពីរ បណ្តាលឱ្យអ្នកដំណើរ ខ្ទាតដេកដួល រដូករណែល លើដងផ្លូវ។

អ្នកបើកបរ បានរត់គេចបាត់ ដោយបន្សល់ទុក រថយន្តម៉ាក MAZDA ប្រភេទ PICK-UP ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-6512 នៅនឹងកន្លែងកើតហេតុ។ លុះអ្នកជិតខាង ចូលទៅជួយ ស្រាប់តែឃើញយុវជន បីនាក់ បានស្លាប់ភ្លាមៗ។ ចំណែកម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកស្រុកកំពង់ត្រាច តែបានស្លាប់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យតែម្តង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២