ដុ. តទៀន មិនប្រយ័ត្នបង្កជាគ្រោះអគ្គិភ័. យឆេះខ្ទមស្នាក់នៅអស់ចំនួន១២ខ្ទម និងឆេះរាលដល់ផ្ទះសមាគមន៍តម្បាញ ចំនួន០១ខ្នងទៀត

ភ្នំពេញៈ ដុតទៀន មិនប្រយ័ត្នបង្កជាគ្រោះអគ្គិភ័យឆេះបំផ្លាញខ្ទមស្នាក់នៅអនាធិបតេយ្យអស់ចំនួន១២ខ្ទម និងឆេះរាលដាលដល់ផ្ទះសមាគមន៍តំបាញ ចំនួន០១ខ្នង នៅវេលាម៉ោង ១១និង៣៥នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវ ជាតិលេខ៥ ក្រុម៤ ភូមិ៥ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងបង្ក គឺជាសំណង់ខ្ទមមិនរៀបរយចំនួន ១២ខ្នង ហើយបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងមានឈ្មោះ ចាន់ សារីម ភេទស្រី អាយុ ៦១ឆ្នាំ មុខរបរ គ្រូតម្បាញ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការដុតភ្លើងទៀនបង្កជាអគ្គិភ័យ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆាបឆេះរាលដាល ដល់ផ្ទះសិប្បកម្មសូត្រតម្បាញ និងហូល សង់ពីឈើលើ ថ្មក្រោម ទំហំ (២០ម៉ែត្រ x ២០ម៉ែត្រ ) ខូចខាតកុំព្យូទ័រចំនួន ៣គ្រឿង, ទូរទឹកកកចំនួន ១គ្រឿង, លុយខ្មែរចំនួន ២លានរៀល និងលុយដុល្លារចំនួន ១០០០ដុល្លារ អស់ទាំងស្រុង។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន ១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៨ឡាន ស្មើនឹង១៥២គូប និងរថយន្តពន្លត់អគ្គិភ័យរបស់ សាលាខណ្ឌឫស្សីកែវ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រូគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៨និង៣០នាទី នាថ្ងៃដដែរ៕    

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២