យ៉ាំងហ្គោន៖ គេហទំព័រព័ត៌មានក្នុងស្រុក Myanmar Now បានរាយការណ៍ថា មនុស្សចំនួន៥នាក់ត្រូវបានសម្លាប់ និង១៥នាក់ត្រូវចាប់ខ្លួន បន្ទាប់ពីកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បើករថយន្តបំបុកក្រុមបាតុករដែលកំពុងតវ៉ាប្រឆាំងរបបយោធាកាលពីព្រឹកថ្ងៃអាទិត្យទី៥ ខែធ្នូនៅទីក្រុងយ៉ាំងហ្គោន។សាក្សីនៅកន្លែងកើតហេតុបានប្រាប់រ៉យទ័រថា មនុស្សរាប់សិបនាក់ក៏បានរងរបួសផងដែរ។


ការតវ៉ាមួយទៀតត្រូវ បាន ធ្វើ ឡើង ក្នុង ទីក្រុង យ៉ាំងហ្គោន នៅ ពេល រសៀល បើ ទោះ បី ជា មាន អំពើ ហិង្សា ពេល ព្រឹក ក៏ ដោយ។ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ លើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃអាទិត្យថា “យើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះយោធាភេរវករ ដែលបានសម្លាប់អ្នកតវ៉ា ដោយសន្តិវិធីយ៉ាងព្រៃផ្សៃ និងអមនុស្សធម៌”។សាក្សី និយាយ ថា រថយន្ត មួយ គ្រឿង ដែល ទាហាន កាន់កាប់ បាន បុក ហ្វូង មនុស្ស ពី ខាង ក្រោយ ហើយ ដេញ តាម ក្រោយ ក្រុម អ្នក តវ៉ា ។

អ្នក នាំ ពាក្យ យោធា មិន បាន លើក ទូរស័ព្ទ ដើម្បី ស្វែង រក ការ អធិប្បាយ ទេ កាល ពី ថ្ងៃ អាទិត្យ។
បាតុកម្ម ប្រឆាំង យោធា កំពុង បន្តថ្វីបើមាន ការ សម្លាប់ មនុស្ស ជាង ១,៣០០ នាក់ ចាប់ តាំង ពី រដ្ឋ ប្រហារ ថ្ងៃ ទី ១ ខែកុម្ភៈ មកក៏ដោយ។ ការតវ៉ាជាញឹកញាប់គឺជាក្រុមតូចៗ ដែលបង្ហាញការប្រឆាំងនឹងការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត ដែលដឹកនាំដោយម្ចាស់ជ័យលាភីពានរង្វាន់ណូបែលលោកស្រី អ៊ុងសាន ស៊ូជី និងការវិលត្រឡប់នៃការគ្រប់គ្រងដោយយោធា៕
