ហេតុអីក៏គិតខ្លីម្ល៉េះនាង ! គ្រាន់តែសង្សាមិនលើកទូរស័ព្ទប្រុងលោ. តទឹកសម្លា. ប់ខ្លួន

ភ្នំពេញ៖នារីវ័យក្មេងម្នាក់ផឹកស្រាស្រវឹង នឹកសង្សារ បានទូរស័ព្ទ ទៅ ខាង ប្រុស រវល់ មិន បាន លើក ទូរស័ព្ទ ធ្វើឲ្យនាង ខឹង គិត ថា
សង្សារ របស់នាង មានអ្នក ថ្មី ហើយ នៅ ក្បែរ អ្នក ថ្មី ទើប មិន ហ៊ាន លើក ទូរស័ព្ទ របស់នាង ទើបនាងតូចចិត្តគិតខ្លីឡើង ទៅ លើ ស្ពាន ជ្រោយចង្វារចាស់ ស្រែកយំ និងប៉ងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែ ត្រូវបានប្រជាពលរដ្ឋ ឃាត់ ទាន់ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពី ម៉ោង ១២ រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២១ នៅចំណុចលើ ស្ពាន ជ្រោយចង្វា ចាស់ សង្កាត់ ស្រះ ចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នារីវ័យក្មេងដែលគិតខ្លីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនរូបនេះ មិន ត្រូវ បាន ស្គាល់ អត្តសញ្ញាណ នោះទេ ។

ប្រភពពីមិត្តភក្ដិនារីដែលប៉ងលោតទឹកសម្លាប់ខ្លួន បាន ឲ្យ ដឹង ថា មុនពេល កើតហេតុ នារីរងគ្រោះ បាន ឈ្លោះប្រកែក និង ខឹង សង្សារ ថា លួច ទាក់ទង អ្នក ថ្មី បន្ទាប់មកនាង ក៏ បាន បបួល មិត្ត ភក្តិ ប្រុស ស្រី ផ្សេង ទៀត ជិះ ម៉ូតូ ពី សង្កាត់ ព្រែក ព្នៅ មក អង្គុយញ៉ាំ ស្រា ក្រឡុក នៅ តាម ផ្លូវ ទៅ អូតែលសុខា ។ លុះ ពេល នាង ស្រវឹង ក៏ បាន ខលទូរស័ព្ទ ទៅ សង្សារ ឱ្យ មក ជួប នាង និង យក នាង ត្រឡប់ ទៅ ផ្ទះ វិញ តែ បុរស ជា សង្សារ រវល់ ការងារ មិន ទាន់ ចប់ ម៉ោង ទើប មិន បាន លើក ទូរស័ព្ទ ធ្វើ ឲ្យ នាង ខឹង គិត ថា សង្សារ មានអ្នក ថ្មី ក៏ លួច ឡើង ទៅ លើ ស្ពាន ជ្រោយចង្វាប៉ុនប៉ង លោតទឹកសម្លាប់ខ្លួន ប៉ុន្តែ សំណាង ត្រូវ បាន ប្រជាពលរដ្ឋជួយ ឃាត់ ទាន់ ។

បន្ទាប់ពីមានការភ្ញាក់ផ្អើលនារីវ័យក្មេង ដែលប៉ងលោតទឹកសម្លាប់ខ្លួន ខាងលើ យំសោក បោក ខ្លួន រហូត ទាល់តែ សង្សារ នាង មក ដល់ លួងលោម ទើប នាងព្រម ស្តាប់តាម និងលែង មានគំនិត ចង់ បញ្ចប់ជីវិត ទៀត ហើយ បុរសជា សង្សារក៏ដឹកនាង ត្រឡ ប់ ទៅ ផ្ទះ វិញ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២