ករណីឆ្លងមេរោគបំលែងថ្មី Omicron នៅអង់គ្លេស មានការកើនឡើងរហូតទៅដល់ ៥០ភាគរយ

អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន ស៊ីនហួរ បានឲ្យដឹងនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២១ នេះថា អាជ្ញាធរសុខាភិបាលអង់គ្លេសបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ករណីឆ្លងវីរុសបំប្លែងខ្លួន Omicron ចំនួន ៨៦ បន្ថែមទៀតត្រូវបានរាយការណ៍នៅ ក្នុងចក្រភពអង់គ្លេស ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ ២៤៦ ករណី ។

បើយោងតាមទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស បានឲ្យដឹងថា ចំនួនឆ្លង Omicron ដែលត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យគឺកើនឡើងជាង ៥០ ភាគរយ បើធៀបនឹងចំនួនសរុបចំនួន ១៦០ ករណីកាលពីថ្ងៃសៅរ៍ ។

ទិន្នន័យចុងក្រោយបំផុតនេះបានកើតឡើង នៅពេល ដែលរដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក Sajid Javid បាននិយាយថា រាល់ការមកដល់របស់អ្នកដំណើរអន្តរជាតិទៅកាន់ចក្រភពអង់គ្លេស រួមទាំងកុមារដែលមានអាយុលើសពី ១២ ឆ្នាំនឹងត្រូវធ្វើតេស្ត មុនពេលចេញដំណើរ ចាប់ពីថ្ងៃអង្គារ ហើយពួក គេ ត្រូវ តែ ធ្វើតេស្ត ៤៨ ម៉ោង មុនពេល ចេញដំណើរ ។

លើសពីនេះទៅទៀត ចាប់ពីថ្ងៃច័ន្ទទី ៦ ខែធ្នូនេះ ប្រទេសនីហ្សេរីយ៉ា នឹងស្ថិតក្នុងបញ្ជីក្រហមនៃការធ្វើដំណើរ ហើយប្រទេសនេះនឹងចូលរួមជាមួយប្រទេសអាហ្វ្រិកខាងត្បូងមួយចំនួនទៀត ដែលត្រូវបានដាក់នៅក្នុងបញ្ជី បន្ទាប់ពីវីរុស Omicron ត្រូវបានរកឃើញដំបូងកាលពីចុងខែមុន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២