សមត្ថកិច្ចឃា. ត់ខ្លួនបុរស៣នាក់ ជាមួយថ្នាំញៀនចំនួន ៤កញ្ចប់

ពោធិ៍សាត់ ៖ ជនសង្ស័យ៣នាក់ រួមនឹងថ្នាំញៀន៤កញ្ចប់ ត្រូវបាននគរបាលស្រុកតាលោសែនជ័យ ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅភូមិព្រៃសំរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ខណៈពេលពួកគេកំពុងនាំគ្នា ប្រើប្រាស់ និងជួញដូរគ្រឿងញៀន។

លោកវរសេនីយ៍ទោ អ៊ុល ហៃ អធិការនគរបាល ស្រុកតាលោកសែនជ័យ បានឱ្យដឹងថា ៖ ជនសង្ស័យទាំង៣នាក់នោះ៖ទី១ ឈ្មោះ ផាន់ ប៊ុននី ហៅ ឆាន់នី អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្នុងភូមិ ព្រៃសំរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់ ជាម្ចាស់ផ្ទះ និងជាមុខសញ្ញាចាស់។ទី២ ឈ្មោះ ណយ វ៉ាន់ ហៅ ម៉ៅ អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃ សំរោង ឃុំតាលោ ស្រុកតាលោសែនជ័យ (ជាមុខសញ្ញាចាស់)និងទី៣ ឈ្មោះ ស៊ីម ចាន់រី អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិតាលោ ឃុំតាលោ ស្រុកតាលោ សែនជ័យ (ជាមុខសញ្ញាចាស់)។

លោកអធិការបានឱ្យដឹងបន្តទៀតថា ក្រោយពីការឃាត់ខ្លួន សមត្ថកិច្ច បានដកហូតវត្ថុតាង ម្សៅពណ៌ស សង្ស័យថ្នាំញៀន ៤ កញ្ចប់ បំពង់សម្រាប់ជក់១ ដែកកេះ៥ រួមនឹងសម្ភារមួយចំនួនទៀត។

ជនសង្ស័យទាំង ៣នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកតាលោសែនជ័យ ដើម្បីសាកសួរបន្ត និងកសាងឯកសារ បញ្ជូនទៅ ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានគរបាល ខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២