ដោយសារមានវិបត្តិក្នុងគ្រួសារ ស្ត្រីម្នាក់ដឹកដៃកូនស្រីអាយុ៥ឆ្នាំទៅអង្គុយយំលើបង្កាន់ដៃស្ពានជ្រោយចង្វារធ្វើឱ្យគេផ្អើលឆោឡោគ្រប់គ្នា

ភ្នំពេញ ៖ដោយសារតែមានវិបត្តិក្នុងគ្រួសារ ស្ត្រីម្នាក់បានដឹកដៃកូនស្រីអាយុ៥ឆ្នាំ ដើរឡើងស្ពានជ្រោយចង្វា រួចទៅអង្គុយយំនៅក្បែរបង្កាន់ដៃស្ពាន បានធ្វើឱ្យអ្នកដំណើរមានការភ្ញាក់ផ្អើល និងឆោឡោ ដោយគិតថាស្ត្រីរូបនេះប៉ងលោតទឹកសម្លាប់ខ្លួន ក៏បាននាំគ្នាទៅជួយឃាត់។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១១យប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានប្រទះឃើញស្ត្រីម្នាក់ និងកូនស្រីអាយុ៥ឆ្នាំម្នាក់ ឈរក្បែរបង្កាន់ដៃស្ពានជ្រោយចង្វារទាំងទឹកភ្នែក ភ្លាមៗនោះអ្នកឃើញហេតុការណ៍បានចុះពីលើម៉ូតូទៅសួរនាំ ក៏ស្រាប់តែស្ត្រីរូបនោះបានប្រាប់ថា រូបនាងមានវិបត្តិក្នុងគ្រួសារ ។

ក្រោយពេលសួរនាំរួច ទើបដឹងថា ស្រ្តីរូបនេះ
រងអំពើហិង្សាពីប្តីទាំងយប់ ទាំងថ្ងៃ រួចស្ត្រីរូបនេះ ក៏បានខ្សឹបប្រាប់ឲ្យដឹងទៀតថា ខ្លួនជាប្រពន្ធទី២របស់ប្តីសព្វថ្ងៃ ហើយរូបគាត់តែងតែរងនូវការប្រើប្រាស់អំពើហិង្សាស្ទើរតែរៀងរាល់ថ្ងៃពីសំណាក់ប្តី ។

បើតាមស្ត្រីរងគ្រោះបានឲ្យដឹងទៀតថា នៅយប់កើតហេតុនោះ ប្តីរបស់គាត់បម្រុងប្រើអំពើហិង្សាម្តងទៀត ទើបគាត់នាំកូនស្រីចេញពីផ្ទះ រួចធ្វើដំណើរឡើងស្ពានជ្រោយចង្វាទាំងទឹកភ្នែក ទៅអង្គុយយំសោកនៅលើស្ពាន តែភ្លាមៗនោះមានប្រជាពលរដ្ឋឃើញបែបនេះ ហើយក៏សង្ស័យថា ប៉ងលោតទឹក ក៏នាំគ្នាចូលទៅឃាត់តែម្តង។

ទោះជាយ៉ាងណា ស្ត្រីរូបនេះគឺស្ថិតក្នុងសភាពមិនប្រក្រតី និងភ័យខ្លាចនិយាយមិនឈប់ មិនដឹងត្រូវខុសនោះទេ។ ដោយឃើញសភាពចេះតែភ័យខ្លាច និងឱបកូនជាប់ដើមទ្រូងគ្រប់ពេល ដែលមានមនុស្សប្រុសប៉ះគាត់ គាត់តែងតែស្រែកថា «កុំវាយខ្ញុំអី ជួយផង!» ។

បន្ទាប់ពីកើតហេតុ ដោយពិបាកនឹងជួយ ទើបប្រជាពលរដ្ឋសម្រេចចិត្តនាំស្ត្រីរូបនេះ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២