ប្តីប្រពន្ធ២គូរាប់អានគ្នាជាបងប្អូនធម៌ផឹកស៊ីស្រវឹងរៀងៗខ្លួន កើតការប្រប្រច័ណ្ឌ រករឿងឈ្លោះប្រកែកគ្នាក៏នាំគ្នាលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ ៖ ប្តីប្រពន្ធ២គូរាប់អានគ្នាជាបងប្អូនធម៌នឹងគ្នា និងបានណាត់គ្នាជួបជុំផឹកស៊ីនៅសួនច្បារមាត់ទន្លេ ខណៈពេលផឹកស្រវឹងស្រឿងៗប្អូនប្រុសធម៌បានមកអង្គុយលេងស្និទ្ធស្នាលជាមួយប្រពន្ធបងធម៌ ធ្វើឱ្យបុរសជាបងធម៌ប្រច័ណ្ឌរករឿងឈ្លោះប្រកែកគ្នារហូតឡើងបង្កាន់ដៃច្រាំងទន្លេលោតចុះក្រោមទាំង៣នាក់បន្តបន្ទាប់គ្នា។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវទន្លេសាប ក្បែរសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពពត៌មានពីស្ត្រីម្នាក់ដែលត្រូវជាប្រពន្ធរបស់ឈ្មោះ រស្មី អាយុ២៦ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុនាងនិងប្តី បានមកអង្គុយផឹកស៊ីជុំគ្នាជាមួយប្តីប្រពន្ធមួយគូទៀត ដែលជាអ្នកស្គាល់គ្នា និងត្រូវជាបងធម៌របស់ប្តីនាង។

ប្រភពដដែលបានឲ្យដឹងទៀតថា ខណៈពេលផឹកស្រវឹងស្រឿងៗ ប្តីនាងឈ្មោះ រស្មី បានទៅអង្គុយលេងនៅជិតប្រពន្ធរបស់បងធម៌មានឈ្មោះ ស៊ីញ ដោយលក្ខណៈលេងស្និទ្ធស្នាលពេក ធ្វើឱ្យបងធម៌កើតចិត្តប្រច័ណ្ឌ ក៏រករឿងឈ្លោះគ្នាជាមួយប្រពន្ធ ។ ឃើញដូច្នោះ ប្តីរបស់គាត់ឈ្មោះ រស្មី បានចូលទៅឃាត់កុំអោយឈ្លោះគ្នា តែគ្មានអ្នកណាស្តាប់ ធ្វើឲ្យគាត់តូចចិត្តក៏ឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្រោមច្រាំងទន្លេកម្ពស់៥ម៉ែត្រ រងរបួសធ្ងន់ ឃើញដូច្នោះប្រពន្ធបងធម៌ក៏លោ.តទៅតាមជួយប្អូនធម៌ បណ្តាលអោយរងរបួសស្រាល គ្រាន់តែឃើញប្រពន្ធលោតភ្លាមៗនោះ បងធម៌ក៏បានផ្ញើរកូនតូចនឹងគេ រួចលោតចុះទៅតាមជួយប្រពន្ធ បណ្ដាលឲ្យរងរបួសស្រាល ដេកគរលើគ្នាទាំង៣នាក់នៅមាត់ច្រាំងទន្លេ។

បន្ទាប់ពីកើតហេតុ បុរសនឹងស្ត្រ៣នាក់ខាងលើនោះ ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះចងខ្សែទាញឡើងមកលើវិញ ចំណែកបុរសឈ្មោះ រស្មី ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ដោយសារតែរងរបួសធ្ងន់ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២