ផ្ទះប្រជាពលរដ្ឋ ៧២ខ្នង នៅតាមផ្លូវរថភ្លើង ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរគ្មានសល់

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន ៧២ ខ្នងផ្ទះ ជាប្រភេទផ្ទះឈើប្រក់ ស័ង្កសី និងខ្លះទៀត ប្រភេទផ្ទះស័ង្កសីសុទ្ធ ត្រូវបានអគ្គិភ័យ ឆាបឆេះ អស់ ស្ទើរ ទាំងស្រុង តែ មិន បណ្ដាល ឲ្យ មាន មនុស្ស រងរបួស ឬ បាត់ បង់ជីវិត ឡើយ ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៦ និង ៥០ នាទី ព្រឹក ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ នៅ ចំណុច ផ្លូវ រថភ្លើង តំបន់ បឹងកក់ ក្នុងភូមិ ៣ សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

បើតាម បងប្អូន ប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេល កើតហេតុ គឺមាន ផ្សែងហុយ ចេញពីផ្ទះ គ្មាន មនុស្សនៅ ដោយផ្ទះនោះ បាន លក់ ទៅឲ្យអ្នកផ្សេង ហើយភ្លាមៗនោះអគ្គិសភ័យបានឆាបឆេះ រាលដាល យ៉ាងសន្ធោសន្ធៅ ។ បងប្អូន ប្រជាពលរដ្ឋ រស់នៅ ជិតខាង បាន រាយការណ៍ ទៅអាជ្ញាធរ ខ្លះទៀតបានប្រមូល របស់របរ ចេញពីផ្ទះ សឹងតែ មិនទាន់ ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយ ស្ថានភាព ភ្លើង ឆាបឆេះ ក្នុង លក្ខណៈ ទ្រង់ទ្រាយ ធំ និងផ្លូវតូចចង្អៀត ធ្វើឲ្យកម្លាំងសមត្ថកិច្ចមិនអាច ចុះទៅជួយ អន្តរាគមន៍ ឱ្យបានទាន់ពេលវេលាឡើយ ។

ក្នុង ហេតុការណ៍ គ្រោះ អគ្គិភ័យនេះ បាន ឆាបឆេះ បំផ្លាញ ផ្ទះ ប្រជាពលរដ្ឋ អស់ ចំនួន ៧២ ខ្នង រួមមាន ឆេះ អស់ទាំង ស្រុង ចំនួន ៤៧ ខ្នង ផ្ទះ និង ឆាប់ឆេះ អស់ជាង ៧០% ទៅ៨០% ចំនួន ២៥ ខ្នងផ្ទះ និង សម្ភារៈ ផ្សេងៗ ជាច្រើន ទៀត ។

ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ច បាន ប្រើប្រាស់ រថយន្ត ពន្លត់អគ្គិភ័យ អស់ ជាច្រើន គ្រឿង រួមមាន រថយន្ត របស់ ការិយាល័យ បង្ការ និង ពន្លត់ គ្រោះ អគ្គិភ័យ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ រថយន្ត របស់ OCIC រថយន្ត ក្រសួង មហាផ្ទៃ ទីក្រុង អូ ឡាំ ព្យា ចំពោះមូលហេតុនៃការឆាបឆេះនេះ សមត្ថកិច្ច កំពុងធ្វើការ ស្រាវជ្រាវ បន្ត ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២