ពន្ធនាគារខេត្តស្ទឹងត្រែងបដិសេធពីការផ្ទុះកូវីដ-១៩ លើពិរុទ្ធជនក្នុងពន្ធនាគារ និងមន្ត្រីអនុរក្សប្រមាណជាង៣០០នាក់

ពន្ធនាគារខេត្តស្ទឹងត្រែង បានធ្វើការបំភ្លឺ និង បដិសេធទាំងស្រុងចំពោះបណ្តាញផ្សព្វផ្សាយព័ត៌មាន និងគេហទំព័រមួយចំនួន បានធ្វើការផ្សព្វផ្សាយ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដែលមានខ្លឹមសារ ផ្ទុះកូវីដ១៩ លើពិរុទ្ធជនក្នុងពន្ធនាគារខេត្តស្ទឹងត្រែងរួមទាំងមន្ត្រីអនុរក្សពន្ធនាគារប្រមាណជាង៣០០នាក់។

បើយោងតាមលិខិតបដិសេធរបស់ពន្ធនាគារខេត្តស្ទឹងត្រែងបានឱ្យដឹងថា រាល់ខ្លឹមសារខាងលើនេះ គ្មានមូលដ្ឋានពីតួរលេខ និងទិន្នន័យច្បាស់លាស់ ដោយការធ្វើតេស្ត (Rapid Test) មិនទាន់យកជាផ្លូវការនោះទេ លុះត្រាតែការធ្វើតេស្តឆ្លងកាត់ម៉ាស៊ីនធំ ហៅថា(PCR) ទើបអាចរាប់បញ្ចូលទៅក្នុងបញ្ជីនៃអ្នកឆ្លងជំងឺកូវីដ-១៩ ការផ្សព្វផ្សាយព័ត៌មាននេះ មានចេតនាធ្វើឲ្យ ប៉ះពាល់ដល់ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ពន្ធនាគារ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២